ករណីលោកផ្កាយពីរ​ រស់​ ឧស្សាហ៍លក់រថយន្តម៉ាកអូឌី​ ទាំងស្លាកលេខ​ នប​ និងឡូកូ​ នគរជាតិ​ អោយប្រពន្ធមេខ្លោងគ្រឿងញៀន​ប្រព្រឹត្តបទល្មើសក្លាយជាចម្ងល់ច្រើនពីមជ្ឈដ្ឋានមហាជនទូទៅ

ចែករំលែក៖

ភ្នំពេញ៖​ មកទល់ពេលនេះលោក​ផ្កាយ២​ រស់​ ឧស្សាហ៍​ អគ្គធិការរង នៃអគ្គធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាល នៃក្រសួងមហាផ្ទៃ​ ម្ចាស់រថយន្តម៉ាកឌី ពាក់ស្លាកលេខ​ នគរបាល 2-0621​ លក់ឡានអោយប្រពន្ធមេខ្លោងប្រព្រឹត្តបទល្មើសគ្រឿងញៀន​ ល្បីពេញរាជធានី​ មិនទាន់មានចំណាត់ការនៅឡើយទេពីសាមីអង្គភាព​ទេ​ បន្ទាប់ពីខាងក្រសួងអះអាងថា​ លោក​ រស់​ ឧស្សាហ៍​ លក់ឡាននេះអោយទៅប្រពន្ធខ្មោចមេខ្លោងគ្រឿងញៀន​ នឹងមិនពាក់ព័ន្ធនឹងគាត់ទេ។

មជ្ឈដ្ឋានទូទៅមានចំងល់ថាៈ​ ស្លាក​ នប​ ដ៏ដូចជាការប្រើស្លាកឡូកូ​គឺជារថយន្តអង្គភាព​ ហេតុអីបានជាលោកផ្កាយពីរ​ រស់​ ឧស្សាហ៍​ មានសិទ្ធចាត់ចែងលក់អោយឯកជនប្រើប្រាស់​ ? ដល់ពេលនេះក្លាយជាមធ្យោបាយប្រព្រឹត្តបទល្មើសគ្រឿងញៀន​ ហើយបក្ខពួកជនសង្ស័យព្រមទាំងបានបាញ់បណ្តាលអោយសមត្ថកិច្ចកងរាជអាវុធហត្ថម្នាក់បានស្លាប់ទៀត​ ហេតុអីសមត្ថកិច្ចជំនាញមិនចាត់ការ​តាមនិតិវិធី​ ចៀសវាងបុគ្គលម្នាក់ធ្វើអោយប៉ះពាល់អង្គភាពស្ថាប័នរដ្ឋ​ ព្រោះម្ចាស់រថយន្តជាមនុស្សមានឋានះតួនាទី​ ដឹងជាស្រេចថា​ អ្នកណាអាចជាម្ចាស់យានយន្តនេះបាន​តាមបែបបទរដ្ឋបាលនោះ?

គេមិនចោទទេថាគាត់សមគំនិតនឹងបទល្មើសគ្រឿងញៀននេះ​ តែគាត់យល់មេចដែរ​ បើឡានដែលលក់គេយកទៅប្រើប្រាស់ទាំងស្លាកលេខ​ និងឡូកូអង្គភាពនគរបាលជាតិ​ អាចគិតដល់ប៉ះពាល់អង្គភាព​ក៏ដូច រូបគាត់​ ឬផ្តល់ជាមធ្យោបាយប្រពឹត្តបទល្មើស?

ករណីនេះនគរដ្រេហ្គន​ មិនអាចទាក់ទងបានទេពីលោកផ្កាយ២​ រស់​ ឧស្សាហ៍​ នាព្រឹកថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០១៦នេះ​ ដោយគ្មានលេខទូរស័ព្ទ៕​

image

image

image

image

image

image

image

image

image

image

ដោយ​៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print