លោកបណ្ឌិត ហង់ ជួន ណារ៉ុន ចុះពិនិត្យសាលារៀនចំនួនបីក្នុងស្រុករវៀង ខេត្តព្រះវិហារ អំពីកង្វះទឹកសម្រាប់ប្រើប្រាស់ និងចម្អិនអាហារពេលព្រឹកសម្រាប់សិស្ស

ចែករំលែក៖

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយលោកជំទាវរដ្ឋលេខាធិការ លោក លោកស្រីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងប្រធានមន្ទីរអប់រំ យុវជន និងកីឡា រួមទាំងលោក អ៊ុន ចាន់ដា អភិបាលខេត្តស្តីទីនៃខេត្តព្រះវិហារ ចុះពិនិត្យសាលារៀនចំនួនបីក្នុងស្រុករវៀង ខេត្តព្រះវិហារ អំពីកង្វះទឹកសម្រាប់ប្រើប្រាស់ និងចម្អិនអាហារពេលព្រឹកសម្រាប់សិស្ស។

នៅក្នុងពិធីនេះ លោករដ្ឋមន្ត្រីបានផ្តល់ជូនសាលានីមួយៗ ស៊ីទែនទឹកចំណុះ ៣,០០០លីត្រ ចំនួន១ ទឹកបរិសុទ្ធចំណុះ ២០លីត្រ ចំនួន ៤០ប៊ីដុង ទឹកបរិសុទ្ធសម្រាប់សិស្សានុសិស្សក្នុង១នាក់១ដប និងថវិកាក្នុង១សាលា ៤០០,០០០ រៀលដែលអាចប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ទឹកបានរយៈពេលមួយខែខាងមុខ។ សាលាទាំងបីរួមមាន៖
១. សាលាបឋមសិក្សាថ្នល់កោងៈ គ្រូសរុប ៧នាក់ ស្រី៦នាក់ សិស្សសរុប ១៦២នាក់ ស្រី ៦៥នាក់
២. សាលាបឋមសិក្សាដីក្រហមៈ គ្រូសរុប ៦នាក់ ស្រី២នាក់ សិស្សសរុប ១៤៣នាក់ ស្រី ៨៩នាក់
៣. សាលាបឋមសិក្សាឳឡឹកៈ គ្រូសរុប ៧នាក់ ស្រី៤នាក់ សិស្សសរុប ១៩២នាក់ ស្រី ៩៧នាក់

សូមបញ្ជាក់ថាសាលារៀនទាំងបីខាងលើ បានចាប់ផ្តើមអនុវត្តកម្មវិធីអាហារពេលព្រឹក ក្រោមការឧបត្ថម្ភរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក សហការជាមួយក្រសួងអប់រំ យុវជន និងកីឡានៃរាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ២០១២។ សាលាទាំងបីនេះបានផ្អាកកម្មវិធីចំអិនអាហារពេលព្រឹកមួយរយៈព្រោះខ្វះទឹក។ ការអន្តរាគមន៍បន្ទាន់របស់ឯកឧត្ដមរដ្ឋមន្ត្រីនាពេលនេះ អាចនឹងអនុញ្ញាតឲ្យកម្មវិធីអាហារពេលព្រឹកសម្រាប់សិស្សដំណើរការឡើងវិញ៕

13102731_1367155686644375_300562237326561594_n

13133209_1367155793311031_1522735539897143237_n

13139267_1367155896644354_4017410389050324612_n

13096026_1367155693311041_3829351894647997729_n

ដោយ៖ សុខ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print