ខេត្តរតនគិរី៖ ភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងផ្គរ រន្ទះ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ដោយសាររន្ទះបាញ់ ខណៈចេញមកក្រៅផ្ទះ កាលពីវេលាម៉ោង៤ និង១៥នាទីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នំា២០១៦ នៅភូមិតំាងលោម ឃុំញ៉ាង ខេត្តរតនគិរី។
ជនរងគ្រោះមានឈ្មោះ សេវ ឃិន ភេទប្រុស អាយុ២៤ ឆ្នំាជនជាតិចារាយ នៅខ្ទូមចាំចំការ របស់ខ្លួន មានប្រពន្ធឈ្មោះ កាឡាន ខេន អាយុ១៨ឆ្នាំជនជាតិចារាយដូចគ្នា មានកូន១ រស់នៅភូមិឃុំកើតហេតុខាងលើ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ វុទ្ធឦសាន
...