សម្ដេច​តេជោ​ ចាត់​ទុក​អំពេីរបស់​ឧកញ៉ា​ ហេង​ សៀ​ និងកូនព្រមទាំងកូនប្រសាប្រព្រឹត្តមកលេីតារាសម្តែងកញ្ញា​ ពេជ្រ​ រីតាជាអំពើអសីលធម៌បំផុត

ចែករំលែក៖

ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ស្ទេីរទូទាំងប្រទេស​បានដឹងរួចហេីយ​ចំពោះ​សមកម្ម​ភាព​នៃទំង្វេីដ៏​ឧក្រិដ្ឋ​របស់​ឧកញ៉ា​ ហេង​ សៀ​ ចាប់​រំលោភ​តារាសម្ដែង​កញ្ញា​ពេជ្រ​ រីតា​ យ៉ាងឃោរឃៅ ក្នុងនោះ​សម្ដេច​តេជោ​ នាយករដ្ឋមន្ត្រីកម្ពុជា​ក៏បានមានប្រសាសន៍​លេីកឡេីងថា៖​ អំពើ​របស់ឧកញ៉ា​ ហេង​ សៀ​ រួមទាំង​កូនស្រី​ និង​កូនប្រសាសមគំនិត​ជាមួយ​ឪពុក​ ប្រព្រឹត្តក្នុង​បទ​ឧក្រិដ្ឋ​នេះ​ គឺជាអំពេី​អសីលធម៌​បំផុត​នៅក្នុងសង្គម។ ប៉ុណ្ណឹង​ហើយ​ នៅមិនព្រមចូលខ្លួនទៅតុលាការ​ទៀតខណៈ​មានបទល្មេីស​ ក្នុងនោះ​សម្ដេច​តេជោ​ បានបញ្ជាក់ថា​ សំណុំរឿង​និង​ភស្តុតាង​មានគ្រប់គ្រាន់​ បេីមិនជឿទេអាចសួរទៅ​នាយឧត្តមសេនីយ៍​ ឆាយ​ ស៉ីណារិទ្ធិ​ អគ្គស្នងការរងនគរបាលជាតិ​ ក៏ដូចជាមេធាវីរបស់សម្តេចបាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនជាសម្ដេចមិនធ្វើអន្តរាគមន៍ទេ មកដល់ម៉ោងនេះ កញ្ញា ពេជ្រ រីតា នឹង នៅដេកគុកនៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជារឿងអាណោចអាធ័មសម្រាប់កញ្ញា ពេជ្រ រីតា ជាហេតុនាំឱ្យសម្ដេចបង្ខំចិត្តចេញធ្វើអន្តរាគមន៍។
សម្តេចតេជោមានប្រសាសន៍បែបនេះ ខណៈដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន គាស់ឡើងវិញពីសំណុំរឿងលោកឧកញ៉ា ហេង សៀ ដើម្បីផ្តល់យុត្តិធម៌ដល់និស្សិតស្រី នារីតារាសម្តែង តារាភាពយន្ត ហើយក៏បង្ហាញថា កម្ពុជាជាប្រទេសគ្រប់គ្រងដោយច្បាប់ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print