ភ្នំពេញ៖ ប្រជាពលរដ្ឋស្ទេីរទូទាំងប្រទេសបានដឹងរួចហេីយចំពោះសមកម្មភាពនៃទំង្វេីដ៏ឧក្រិដ្ឋរបស់ឧកញ៉ា ហេង សៀ ចាប់រំលោភតារាសម្ដែងកញ្ញាពេជ្រ រីតា យ៉ាងឃោរឃៅ ក្នុងនោះសម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាក៏បានមានប្រសាសន៍លេីកឡេីងថា៖ អំពើរបស់ឧកញ៉ា ហេង សៀ រួមទាំងកូនស្រី និងកូនប្រសាសមគំនិតជាមួយឪពុក ប្រព្រឹត្តក្នុងបទឧក្រិដ្ឋនេះ គឺជាអំពេីអសីលធម៌បំផុតនៅក្នុងសង្គម។ ប៉ុណ្ណឹងហើយ នៅមិនព្រមចូលខ្លួនទៅតុលាការទៀតខណៈមានបទល្មេីស ក្នុងនោះសម្ដេចតេជោ បានបញ្ជាក់ថា សំណុំរឿងនិងភស្តុតាងមានគ្រប់គ្រាន់ បេីមិនជឿទេអាចសួរទៅនាយឧត្តមសេនីយ៍ ឆាយ ស៉ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ ក៏ដូចជាមេធាវីរបស់សម្តេចបាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនជាសម្ដេចមិនធ្វើអន្តរាគមន៍ទេ មកដល់ម៉ោងនេះ កញ្ញា ពេជ្រ រីតា នឹង នៅដេកគុកនៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជារឿងអាណោចអាធ័មសម្រាប់កញ្ញា ពេជ្រ រីតា ជាហេតុនាំឱ្យសម្ដេចបង្ខំចិត្តចេញធ្វើអន្តរាគមន៍។
សម្តេចតេជោមានប្រសាសន៍បែបនេះ ខណៈដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន គាស់ឡើងវិញពីសំណុំរឿងលោកឧកញ៉ា ហេង សៀ ដើម្បីផ្តល់យុត្តិធម៌ដល់និស្សិតស្រី នារីតារាសម្តែង តារាភាពយន្ត ហើយក៏បង្ហាញថា កម្ពុជាជាប្រទេសគ្រប់គ្រងដោយច្បាប់ ៕
ដោយ : សិលា