លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ចាត់​ទុក​សារព័ត៌មាន​ជាអំណាចទី៤​ ប៉ុន្តែ​អំណាច​នេះ​ត្រូវ​គោរព​តាម​វិជ្ជាជីវៈ​ ឱ្យ​គេគោរពស្រឡាញ់​ មិនមែនជាអំណាចធ្វើឱ្យគេខ្លាចនោះទេ

ចែករំលែក៖

ភ្នំពេញ៖​ លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានចាត់ទុកវិស័យព័ត៌មាន​មានសារៈសំខាន់បំផុត​ សម្រាប់​ថ្នាក់​ដឹកនាំ​ប្រទេស​ជាតិ​ សម្រាប់ការចូលរួម​អភិវឌ្ឍន៍​ប្រទេស​ និងសម្រាប់​អ្នកសារព័ត៌មាន​ខ្លួន​ឯង​ផ្ទាល់​។ ការថ្លែងបែបនេះ​របស់លោក​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ គឺក្នុងឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​សកលលោក​ ០៣​ ឧសភា​ ។
លោកបណ្ឌិត​ហ៊ុន ម៉ាណែតថ្លែង​ថា៖​ អ្នកសារព័ត៌មាន​ជាអំណាចទី៤​ ប៉ុន្តែ​អំណាច​នោះ​ គួរគោរពទៅតាម​វិជ្ជាជីវៈ ធ្វើ​ឱ្យ​គេគោរពស្រឡាញ់​ មិនមែន​ជាអំណាច​ដែលធ្វើ​ឱ្យ​គេខ្លាចនោះទេ។

តំណាងដ៏ខ្ពង់ខ្ពស់របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ បានលើកឡើងទៀតថា​ សម្ដេចតេជោ​នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានគាំទ្រវិស័យ​ព័ត៌មាន​ ដែលបានសរសេរ​នូវហេតុការណ៍​ពិត​ ព័ត៌មាន​ពិតក្នុងសង្គម​ ឧទាហរណ៍​ ដូចក្នុងករណីប្រជាពលរដ្ឋ​ជួបរឿង​អយុត្តិធម៌​ មានជំងឺ​ មានជីវភាពខ្វះខាត​ គឺសម្ដេច​បានឱ្យមន្រ្តីចុះជួយដោះស្រាយគ្រប់ពេលវេលា។ លោក​បន្ត​ថា​ ការសរសេរ​ ឬឡាយនូវសកម្មភាពបែបនេះ​ គឺជាព័ត៌មានជួយដល់សង្គម​ លេីកលែងតែ​ការសរសេរ​នោះ​ ប្រាសចាកការណ៍ពិត​ ក្លាយ​ទៅជាការប៉ះពាល់ដល់សិទ្ធិអ្នកដទៃ​ ឬជាការ​មួល​បង្កាច់​នោះ​ដែល​មានការហាមឃាត់ពីអាជ្ញាធរ​ សមត្ថកិច្ច​ ខណៈដែលប្រទេសយេីងមានច្បាប់​ ត្រូវ​យក​ច្បាប់​ជាមូលដ្ឋាន។

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានគូសបញ្ជាក់ថា​ អ្នកខ្លះថា​ប្រទេស​កម្ពុជា​យើង​បិទ​សិទ្ធិ​សេរី​ភាពក្នុង​បញ្ចេញ​មតិ​ ដូច្នេះ​ចំណុច​នេះ​ ខ្ញុំ​ចង់សួរថា​ បិទសិទ្ធិត្រង់ណា​ បេី​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លេីកឡេីងថា​ អាជ្ញាប័ណ្ណ​ជាង២០០០អង្គភាព​ ហើយ​មានបុគ្គលិក​រហូត​ដល់ជាង​៥០០០នាក់​ ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង​១៧​លាននាក់​ ឃេីញថា​សេរី​ភាព​នៃការបញ្ចេញមតិ​ ក៏ដូចជាសិទ្ធិទទួលយកព័ត៌មាន​គ្រប់គ្រាន់​ទៅហេីយ​។ លោក​ថ្លែង​បញ្ជាក់ថា​ បេីនៅប្រទេស​មហាអំណាច​ខ្លះ​ ដូច​ជា អាមេរិក​ បារាំង​ អង់គ្លេស​ ករណី​ខ្លះ​ក៏គេបិទឬហាមឃាត់​ មិនឱ្យ​អ្នកសារព័ត៌មាន​ចូល​ទៅក្នុងទីក្រុង​ ឬរដ្ឋណាមួយ​ដែរ ប្រសិនបើ​មានករណី​
កេីតសង្គ្រោម​ ផ្ទុះ​បាតុកម្ម​ជាលក្ខណៈទ្រង់ទ្រាយធំ​ គឺគេមិនឱ្យ​អ្នកសារព័ត៌មាន​ចូល​ទេ ឬអនុវត្ត​វិធានការ​បំរាមគោច​រ
ដែលជាវិធានការធានា​សុវត្ថិ​ភាព​ សន្ដិភាព សុវត្ថិ​ភាព​នៅទីនោះ​ ដែលនេះមិនហៅថា​បិទ​សិទ្ធិ​សេរី​ភាព​អ្នកសារព័ត៌មាន​ទេ។

លោកបណ្ឌិត​បានថ្លែងបន្តថា​ អ្នកសារព័ត៌មាន​ប្រៀប​បានដូចយោធា​ គោរព​វិន័យ​ ស្រឡាញ់​ខ្លួន​ឯង​ ស្គាល់ពីតួនាទីខ្លួនឯង​ ពិសេស​ព័ត៌មាន​មាន​សារៈសំខាន់​ណាស់​ ពីការប្រមូលនិង​វិភាគ​ សន្និដ្ឋាន​ឱ្យ​បានច្បាស់លាស់​សម្រាប់​កិច្ចការ​ណាមួយ​ ក៏​ដូច​ជា​ការធ្វើ​សង្គ្រាម​ជាដើម​ ត្រូវ​សរសេរ​ពីចំណុចខ្សោយរបស់សត្រូវនេះជាដេីម​៕

...

ដោយ៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print