អាជ្ញាធររាជធានីភ្នំពេញចាត់ឱ្យក្រុមគ្រូពេទ្យដឹកវ៉ាក់សាំងទៅចាក់ជូនពលរដ្ឋនៅ​តាមទីផ្សារ​ ទី​ប្រជុំ​ជន​ ខ្នងផ្ទះ​ជួល​របស់​កម្មករ​ ក្នុងរោងចក្រ ទីតាំង​ចល័ត​នានា​ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញនេះ

ចែករំលែក៖

ភ្នំពេញ៖​ ក្រុម​គ្រូពេទ្យនៃ​មន្ទីរ​សុខាភិបាល​រាជធានីភ្នំពេញ​ និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់​ សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បាន​និងកំពុង​សម្រុក​បេីក​យុទ្ធនាការ​ចុះ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ជូនប្រជាពលរដ្ឋ នៅ​តាមទីផ្សារ​ ទី​ប្រជុំ​ជន​ ប្លុក​ផ្ទះ​ជួល​របស់​កម្មករ​ ក្នុងរោងចក្រ ទីតាំង​ចល័ត​នានា​និងឈានដល់ការដឹកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះទៅចាក់ឱ្យក្រុម និស្សិតដល់អន្តេវាសិកដ្ឋានទៀតផង។ នេះពិតជាបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ដ៏ខ្លាំងក្លាបំផុតរបស់សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី និងក្រោមការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក ឃួង​ ស្រេង
អភិបាលរាជធានី​ភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ថា ក្នុងបរិបទជំងឺកូវីដ-១៩នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋចាក់
ដូសទី៣បានចំនួនជាង១០០%ហើយ ហើយបាននិងកំពុងដំណើរការចាក់
ដូសទី៤ជូនប្រជាពលរដ្ឋបន្ថែមទៀត ហើយការចាក់វ៉ាក់សាំងនេះទៀតសោតក្រុមគ្រូពេទ្យសហការជាមួយអាជ្ញាធរមូលដ្ឋានបានស្ពាយយកវ៉ាក់សាំងទៅចាក់ជូនដល់ទីតាំងតែម្តង។ ជាក់ស្តែង អ្វីដែលយើងបានមើលឃើញនៅពេលនេះ គឺក្រុមការងារនេះ បាននិងកំពុងស្ពាយយកវ៉ាក់សាំងទៅចាក់ដល់ទីផ្សាររដ្ឋនានានៅក្នុងរាជធានីភ្នំពេញ រហូតស្ពាយយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះទៅចាក់ឱ្យក្រុមនិស្សិតដល់អន្តេវាសិកដ្ឋានថែមទៀតផង។
ជាក់ស្តែងកាលពីថ្ងៃទី២៩-៣០ ខែមេសា​ ឆ្នាំ២០២២​កន្លងមកនេះ អាជ្ញាធរសង្កាត់ទឹកល្អក់ទី១ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្តរបស់សម្តេចពិជ័យសេនា​ទៀ បាញ់​បានចុះចាក់វ៉ាក់សាំងជូននិស្សិតដែលកំពុងស្នាក់នៅក្នុងអន្តេវាសិកដ្ឋានតិចណូ​ចំនួន៥៧នាក់​ ក្នុងនោះមាននិស្សិតឡាវ២៣នាក់​ និស្សិតវៀតណាម​១៣នាក់​ និងនិស្សិតខ្មែ២១នាក់​ ។ ចំណែកនៅតាមទីផ្សាររដ្ឋនានានៅក្នុងរាជធានីភ្នំពេញ ក្រុមការងារនេះក៏បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មផងដែរ ដើម្បីសុខុមាលភាពប្រជាជន។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមេសាឆ្នាំ២០២២កន្លងមកនេះ បានជូនដំណឹង ពីការបញ្ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន១៦០០នាក់ ដើម្បីបង្កើនល្បឿនចាក់ដូសជំរុញជូនប្រជាពលរដ្ឋ កម្មករ សិស្សនិសិ្សត អ្នកលក់ដូរនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និងដូសទី៤) ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីនៅតាមរោងចក្រ ក្រៅប្រព័ន្ធ សិស្ស និសិ្សត អ្នកលក់ដូរតាមទីផ្សារនៅតាមបណ្ដារាជធានី-ខេត្ត៕

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print