ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្ដាឆ្នាំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។
ពិធីបិទកិច្ចសវនកម្មផ្ទៃក្នុងនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ឯក ជា តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តំណាងដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និង លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមជា
គណ:អធិបតីផងដែរ។
ការបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្ដាឆ្នាំពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមមាន រយ:ពេល១សប្ដាហ៍ គឺចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ដោយប្រតិភូនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានខិតខំប្រឹងប្រែង ធ្វេីការត្រួតពិនិត្យតាមបណ្ដាផែន ការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដែលជាលទ្ធផលសង្កេតឃេីញថាមានភាពល្អប្រសេីរ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចូលរួមសហការយ៉ាងសកម្ម ដេីម្បីជំរុញការងារនេះឱ្យទទួលបានជោគជ័យ។
ពិធីបិទសវនកម្មនាព្រឹកនេះដែរមានការអញ្ជេីញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូអមដំណេីរ លោក-លោកស្រី ស្នងការរងគ្រប់រូប លោកអនុប្រធានផែន លោក-លោកស្រី នាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុក លោក-លោកស្រី អធិការរងទទួលដឹកនាំផែនសេនាធិការ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ៕
ដោយ៖ អ្នកប្រមាញ់