ពស់ថ្លាន់ដ៏ធំមួយក្បាល​ ត្រូវ​មន្រ្តី​មន្ទីរបរិស្ថានខេត្តរតនគីរីជួយសង្រ្គោះ

ចែករំលែក៖

ខេត្ត​រតនគីរី​៖​ សត្វពស់ថ្លាន់ដ៏ធំមួយក្បាល​ ត្រូវបានប្រជាពលរដ្ឋរស់នៅសង្កាត់បឹងកន្សែង​ ចាប់បានយកមកប្រគល់ជូនក្រុមការងារ​ការិយាល័យ​ឧទ្យានជាតិ​ នៃមន្ទីរបរិស្ថានខេត្តរតនគិរី​​ ។ នេះបេីយោង​តាមប្រភពព័ត៍មានពី​មន្ទីរបរិស្ថានខេត្តរតនគីរី​ បានឱ្យដឹងនៅរសៀលថ្ងៃ​អង្គារ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០២២។

​មន្ទីរបរិស្ថានខេត្តរតនគីរី​ បានឱ្យដឹងទៀតថា​ ពស់ថ្លាន់មួយក្បាលនេះ ត្រូវបានពលរដ្ឋដែលគាត់ប្រទះឃើញនៅជិតចំការរបស់គាត់ ហើយក៏បានចាប់​ ដើម្បីយកមកជូនអ្នកជំនាញសង្រ្គោះ​ និងអភិរក្សវា។ 

សូមជម្រាបថា​ កាលពីពេលថ្មីៗនេះ​ ក្រុមការងារ​ការិយាល័យ​ឧទ្យានជាតិ​ នៃមន្ទីរបរិស្ថានខេត្តរតនគិរី​ បា​ននាំយកស្វាក្ដាមចំនួន០១ក្បាល​  ដែលបានមកពីប្រជាពលរដ្ឋស្រុកអណ្ដូងមាស​ ប្រគល់ជូនមន្ទីរបរិស្ថានដេីម្បីសង្រ្គោះ​ និងប្រលែងចូលព្រៃធម្មជាតិវិញ។​ ជាមួយគ្នានោះ​ ក្រុមការងារ​នៃមន្ទីរបរិស្ថានខេត្តរតនគិរី​ បានប្រគល់សត្វស្លាបមួយក្បាល(សត្វភូវាំង) ប្រភេទកម្រជិតផុតពូជ ក្នុងបញ្ជីក្រហមIUCN ជូនអង្គការសម្ព័ន្ធមិត្តសត្វព្រៃហៅកាត់WA ដើម្បីយកទៅសង្រ្គោះនៅមជ្ឈមណ្ឌលអង្គរសៀមរាបផងដែរ។ 

ដោយ​ឡែក​ក្រសួងបរិស្ថាន​ ក៏បានបង្ហាញ​ជីវៈចម្រុះនៅលើកំពូលភ្នំព្រះ និងភ្នំច្រមុះបារាំង ពិតជាសំបូរបែប និង ស្រស់ស្អាតណាស់  ស្ថិតនៅដែនជម្រកសត្វព្រៃភ្នំសំកុស ស្រុកវាលវែង ខេត្តពោធិ៍សាត់។ភ្នំព្រះ និង ភ្នំច្រមុះបារាំងជាតំបន់ភ្នំដែលមានសម្រស់ល្អគន់ប្រៀបបានជាឋានសួគ៌ក្រោមមេឃ នៅពេលដែលលោកអ្នកទៅដល់ទីនោះ លោកអ្នកនឹងមានអារម្មណ៍ថាប្លែក មានអារម្មណ៍ថាលង់ស្នេហ៍នឹងសម្រស់ធម្មជាតិ ព្រៃព្រឹក្សានៅទីនោះ។ ភ្នំនេះសំបូរទៅដោយរុក្ខជាតិ និង ផ្កាព្រៃជាច្រើនប្រភេទ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print