ឃាត់ខ្លួនមនុស្ស៤០នាក់ នៅទូទាំងប្រទេស​ ពាក់ព័ន្ធ​បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ  បានថ្លែង​ឱ្យដឹងនៅថ្ងៃទី០៤ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ នៅទូទាំងប្រទេសកម្ពុជា​ បានឃាត់ខ្លួនជនសង្ស័យចំនួន​ ៤០នាក់ ដែលពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ។

លោកអ្នកនាំពាក្យ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ក្នុងចំណោមជនសង្ស័យទាំង៤០នាក់នោះ មាន៖ ២៦នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ១៦ករណី និងជនសង្ស័យ ១៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន០៧ករណី។

ជាមួយគ្នានោះ​ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។​ បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋា​នពាក់ព័ន្ធអំពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print