រាជរដ្ឋាភិបាលផ្តល់ទឹកប្រាក់ប្រមាណ ៣០លានដុល្លារអាមេរិក ជូនកម្មករនិយោជិតជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ ដែលសម្រាលកូនចំនួន ជាង២៩ម៉ឺននាក់ ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ

ចែករំលែក៖

ភ្នំពេញ​៖​ ទឹកប្រាក់ប្រមាណ ៣០លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនកម្មករនិយោជិតជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ ដែលសម្រាលកូនចំនួន ជាង២៩ម៉ឺននាក់ ក្នុងរយៈពេល៤ឆ្នាំ កន្លងមកនេះ។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​ការងារ​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​០៥​ ខែឧសភា​ ឆ្នាំ​២០២២។

ក្រសួង​ការងារ​ បានឱ្យដឹងទៀតថា​ ដើម្បីផ្តល់នូវកិច្ចគាំពារសង្គមបន្ថែម រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយ ឧបត្ថម្ភសាច់ប្រាក់ដល់កម្មការីនីដែលសម្រាលកូន ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ចំនួន ២៩៩ ៦៥៧ នាក់ ដោយចំណាយថវិកាសរុបចំនួន ១២០ ៦៨០ ៤០០ ០០០ រៀល (ប្រមាណ ៣០,១ លានដុល្លារអាមេរិក) ដោយគិតចាប់តាំងពីខែមករា ឆ្នាំ២០១៨ ដល់ ខែមីនា ឆ្នាំ២០២២។ 

សូមបញ្ជាក់ថា​ ការផ្តល់សាច់ប្រាក់ជូនកម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូននេះ គឺជាការអនុវត្តកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជាមួយបន្ថែមទៀត ដែលមានឈ្មោះថា “កម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន ”។​ ដោយឡែក​សម្រាប់​ព័ត៌មានបន្ថែម សូមទំនាក់ទំនង ទូរស័ព្ទលេខ១២៨៦៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print