អគ្គនាយក​ស៉ីម៉ាក់​៖​ មន្រ្តីជំនាញ​ត្រួតពិនិត្យនិងបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ​ AN-M66 (ឬAN-M34) ដែលប្រទះឃេីញនៅបាតទន្លេ​បួនមុខក្បែរសណ្ឋាគារសុខា

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បាននៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​០៥​ ខែឧសភា​ ឆ្នាំ២០២២​នេះថា៖​ នៅថ្ងៃទី០៥​ ឧសភានេះ​ កម្លាំង​ជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពសុីម៉ាក់​ បានធ្វេីការត្រួតពិនិត្យនិងបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ​ AN-M66 (ឬAN-M34) ដែលបានប្រទះឃេីញនៅពេលស្តារកាយល្បាប់បាតទន្លេ​ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញនិងទល់មុខព្រះបរមរាជវាំង​។

លោក​ ហេង​ រតនា​ បានថ្លែង​បន្តថា​ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទAN-M66 នេះមានទម្ងន់ជិត១.០០០គីឡូក្រាម​ មានជាតិផ្ទុះជាង៥០០គីឡូក្រាម​ ដែលមានឋាមពលបង្កគ្រោះថ្នាក់ខ្ពស់​ ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក​និងជាសំណល់ពីសង្គ្រាម។ ប្រសិនជាករណីអាក្រក់បំផុតកេីតឡេីងដោយការផ្ទុះគ្រាប់បែកនេះ​ នោះអាចបង្កការខូចខាតធ្ងន់ធ្ងរដល់សណ្ឋាគារ​ លំនៅដ្ឋានប្រជាពលរដ្ឋ​ និងព្រះបរមរាជវាំង​ មិនខានឡេីយ! នេះជាសំណាងមួយល្អណាស់សំរាប់កម្ពុជា។ 

យោងតាមទិន្នន័យព័ត៌មានមានគ្រាប់បែកប្រភេទAN-M66 នេះចំនួន១១គ្រាប់​ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា។  

បន្ថែមពីនេះ​ អគ្គនាយកស៊ីម៉ាក់​ ក៏សូមអរគុណលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ ដែលបានសហការយ៉ាងជិតសិ្នទ្ធជាមួយកម្លាំងអង្គភាពសុីម៉ាក់​ ក្នុងការជន្លៀសគ្រាប់បែកដ៏ធំមួយនេះចេញពីទីតាំងរាជធានីភ្នំពេញទៅរកកន្លែងសុវត្ថិភាពដេីម្បីកំលាំងជំនាញអង្គភាពសុីម៉ាក់ធ្វេីការដោះបន្សាប​ ធានាសុខសុវត្ថិភាពជូនសង្គមជាតិយេីង។ 

ជាមួយគ្នានោះ​ នៅថ្ងៃដដែល​នេះ​ លោក​ ហេង​ រតនា​ ក៏​បានបញ្ជាក់ដែរថា មិត្តភ័ក្ត្រខ្ញុំម្នាក់ផ្ញេីរូបភាពសំបកគ្រាប់បែកទម្លាក់ពីយន្តហោះដែលគេយកទៅធ្វេីសរសរនិងរបងផ្ទះនៅប្រទេសឡាវ​។ ហេីយសួរខ្ញុំថា​ នៅស្រុកខែ្មរយេីងមានគ្រាប់បែកបែបនេះអត់? ខ្ញុំថាចាំតែអត់តេី​ ពីមុនប្រជាពលរដ្ឋខែ្មរនៅជនបទខ្លះ​ យកទៅដាំខ្ទឹមស្មោះ!៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print