លោក ឃួង ស្រេង ផ្ញើសាររំលែកទុក្ខ ជូនសម្តេចតេជោចំពោះមរណភាព របស់លោក ហ៊ុន ណេង

ចែករំលែក៖

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ បានផ្ញើសារ រំលែកទុក្ខជូនសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ចំពោះ មរណភាពរបស់ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង។

    ក្នុងសាររំលែកទុក្ខនោះបានសរសេរថា ”ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងក្រុមគ្រួសារជាទីគោរពដ៏ខ្ពង់ខ្ពស់! 

    ខ្ញុំបាទនិងភរិយាមានសេចក្តីសោកស្តាយ ក្រៃលែង ដោយបានទទួលដំណឹងថា ឯកឧត្តម ហ៊ុន ណេង ជាបងប្រុសរបស់ សម្តេចតេជោ បានទទួលមរណភាព ដោយជំងឺគាំងបេះដូង នៅរសៀលថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២  ក្នុងជន្មាយុ៧២ ឆ្នាំ ។

  លោក ឃួង ស្រេង បានបន្តថា ក្នុង ឱកាសដ៏ក្រៀមក្រំបំផុតនេះ ខ្ញុំបាទនិងភរិយា សូមចូលរួមរំលែកមរណទុក្ខដ៏ធំធេងជាមួយសម្តេចតេជោ និងក្រុមគ្រួសារ និង សូមឧទ្ទិសបួងសួងសូមឱ្យដួង វិញ្ញាណក្ខន្ធឯកឧត្តម ហ៊ុន ណេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។  

   សូមសម្តេចតេជោទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទនិងភរិយា៕   សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print