យោធាថៃឃាត់ខ្លួនពលករខ្មែរ៨នាក់ឆ្លងដែនខុសច្បាប់ចូលក្នុងស្រុកគោកឃ្យូង(ថៃ)

ចែករំលែក៖

ប្រទេសថៃ៖ សារព័ត៍មានថៃរាយការណ៍កាលពីថ្ងៃទី៦ឧសភា២០២២ថាកម្លាំងទាហានប្រាណទី១២របស់ថៃ បានរួមគ្នាល្បាត និងឃ្លាំមើលក្នុងភូមិសាស្រ្តទទួលខុសត្រូវ បរិវេណភូមិអាង សីលា ឃុំណូន ម៉ាកមុន ស្រុកគោកឃ្យូង ខេត្តស្រះកែវ ប្រទះឃើញពលរដ្ឋខ្មែរដែលលួចឆ្លងដែនដោយខុសច្បាប់តាមច្រករបៀងចំនួន៨នាក់ ក្នុងនោះប្រុស១ ស្រី៥ និងក្មេងប្រុស២នាក់ និងមេខ្យល់ជនជាតិខ្មែរម្នាក់ ទើបសមត្ថកិច្ចឃុំខ្លួនយកមកសួរនាំបន្ថែម។នៅពេលសមត្ថកិច្ចសាកសួរ បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំងអស់ខាងលើធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ,សៀមរាប,ព្រះវិហារ និងខេត្តបាត់ដំបង ប្រទេសកម្ពុជា មានបំណងធ្វើដំណើរទៅធ្វើការក្នុងខេត្តស្រះកែវ,ខេត្តឆះឆឺងសៅ និងខេត្តឈុន បុរី ក្រោយសួរនាំនិងធ្វើកំណត់ហេតុចាប់ឃុំ សមត្ថកិច្ចក៏បានបញ្ជូនខ្លួនទៅឲ្យជំនាញស្រុកគោកឃ្យូង ដើម្បីចាត់ការតាមនិតិវិធីបន្ត៕
ប្រភពថាពលករខ្មែរទាំងបានឆ្លងដែន
ចេញ ចូលតាមរយៈមេខ្យល់ភាគច្រើន
នៅពេលយប់ក្នុងនោះការដឹកជញ្ជូនមានរថយន្តសេរីទំនើបៗមានការគប់គិតគ្នាជាមួយសមត្ថកិច្ចតាមជាយដែនមួយចំនួនទើបអាចឆ្លងដែនបាន ដែលប្រឈមនិងគ្រោះថ្នាក់ដល់
អាយុជីវិត បើទោះមានការបើកព្រំដែនចេញចូលស្របច្បាប់ក៏ដោយ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print