ខ្សែ​ប្រយុទ្ធ Santi Mina ​​របស់ក្លិប Celta Vigo ត្រូវ​​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ​ពី​បទ​បំពាន​ផ្លូវ​ភេទ

ចែករំលែក៖

Santi Mina ជាខ្សែប្រយុទ្ធមកពីក្លិប Celta Vigo របស់អេស្ប៉ាញត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធពីបទរំលោភបំពានផ្លូវភេទ។ Mina មានវ័យ២៦ឆ្នាំនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ។

ចំណែកកីឡាករ David Goldar ដែលលេងឱ្យក្លិបលំដាប់ទីពីររបស់អេស្ប៉ាញ Ibiza ត្រូវបានគេរកឃើញថាមិនមានទោសបន្ទាប់ពីត្រូវបានចោទប្រកាន់ថាជាអ្នកសមគំនិតជាមួយកីឡាករខាងលើ។Mina ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ​បាន​ចាប់​រំលោភ​នារី​ម្នាក់​ក្នុង​រថយន្តកាលពីអំឡុង​ឆ្នាំ២០១៧ ដែល​នាង​បាន​ទៅ​ជាមួយកីឡាករ Goldar។ មេធាវីរបស់នាងបាននិយាយថា Goldar មិនបានធ្វើអ្វីដើម្បីបញ្ឈប់ Mina ពីសកម្មភាពការចាប់រំលោភនាងនោះទេ។ Mina និង Goldar បាន​និយាយ​ថា ស្ត្រី​នោះ​បាន​យល់ព្រម​ចំពោះ​ទំនាក់ទំនង​ផ្លូវភេទ​របស់​ពួកគេដោយមិនមានការបង្ខិតបង្ខំឡើយ។ក្លិប Celta Vigo បានដក Mina ចេញពីក្រុម ខណៈដែលដំណើរការបណ្តឹងឧទ្ធរណ៍កំពុងបន្ត ហើយថែមទាំងបានបើកដំណើរការនីតិវិធីប្រឆាំងនឹងអតីតកីឡាករជម្រើសជាតិអេស្ប៉ាញអាយុក្រោម២១ឆ្នាំរូបនេះផងដែរ។សេចក្តីសម្រេចរបស់តុលាការជាន់ទាបអាចប្តឹងតវ៉ានៅតុលាការកំពូលរបស់ប្រទេសអេស្ប៉ាញបាន។ ព្រះរាជអាជ្ញារដ្ឋបានស្នើសុំឱ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំសម្រាប់ Mina ខណៈដែលមេធាវីរបស់ជនរងគ្រោះកំពុងស្វែងរករយៈពេល៩ឆ្នាំកន្លះ។

គួររំលឹកថា Mina ក៏ធ្លាប់ត្រូវ​បាន​​ចោទ​ប្រកាន់​ពី​ការ​ឈ្លានពាន​ផ្លូវ​ភេទ​ដែល​គាត់​កំពុង​ប្រឈម​មុខ​ផង​ដែរ ដែល​មាន​ពាក់​ព័ន្ធ​នឹង​ការ​បំភិត​បំភ័យ ឬ​អំពើ​ហិង្សា​លើ​ជន​រងគ្រោះកាលពីខ្សែប្រយុទ្ធរូបនេះកំពុងលេងឱ្យក្លិបValencia នៅពេលនោះ ប៉ុន្តែបានត្រលប់ទៅកាន់ក្លិប Celta Vigo វិញក្នុងឆ្នាំ២០១៩។ Mina បានបង្ហាញខ្លួនច្រើនជាង១៥០ប្រកួតសម្រាប់ក្រុមCelta Vigo ហើយស៊ុតបាន១១គ្រាប់ក្នុង៤០ប្រកួតនៅរដូវកាលនេះ ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print