បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យជាប់ចោទពីបទរំលោភសេពសន្ថវៈ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ការបង្ក្រាបករណីរំលោភសេពសន្ថវ:នេះធ្វើឡើងក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះ￸ អួន សឿត ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិដូនឡី សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវជាម្ដាយរបស់់ជនរងគ្រោះ￸ ដែលបានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ￸ លីស វិច័ន្ទត្រា ហៅ ត្រា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបណ្ដោះ￸អាសន្នក្នុងភូមិជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពីបទរំលោភសេពសន្ថវ: កាលពីវេលាម៉ោង០២និង២០នាទីយប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។

ជនសង្ស័យត្រូវបានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ទៀតថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ￸ លីស វិច័ន្ទត្រា ហៅ ត្រា រូបនេះ￸នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។
ជនសង្ស័យពេលកម្លាំងជំនាញសួរនាំគេបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានធ្វើសកម្មភាពចាប់បង្ខំ និងរំលោភសេពសន្ថវ:លើនារីឈ្មោះ￸ យ.ស.យ អាយុ១៦ឆ្នាំ នៅផ្ទះសំណាក់យីហោថ្មពេជ្រ ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រហូតបានសម្រេចពិតប្រាកដមែន ។

ដោយផ្អែកលើពាក្យបណ្ដឹងនិងចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងតាមការធ្វើកោសល្យវិច័យរបស់នីតិពេទ្យផងនោះ￸ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជ អាវុធហត្ថក្រុងសិរីសោភ័ណកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ ល្មើសបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print