ខេត្តបាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួន ជនសង្ស័ប្រុស-ស្រី ចំនួន ៧នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរ ធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះនិង គ្រាប់រំសេវគ្រប់ប្រភេទ ឆ្លងដែនដោយខុសច្បាប់ ប្រព្រឹត្តនៅខេត្តបាត់ដំបង នេះបើយោងតាមរបាយការណ៍របស់កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។
យោងតាមរបាយការណ៍ របស់កងរាជអាវុធហត្ថខេត្តខេត្តបាត់ដំបង បានឱ្យដឹងទៀតថា ជនសង្ស័យទាំង៧នាក់ឃាត់ខ្លួនកាលពីថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២២
មានឈ្មោះ ៖ ១-ឈ្មោះ ឆាន់ ស្រស់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប ។២-ឈ្មោះ ប៉ក់ ពៅ ហៅ ប៉យ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ភូមិអូរចម្លងលើ ឃុំតាត្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង ។៣-ឈ្មោះ ហុី ឡៃហៀក ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរអ្នកទទួលបញ្ញើអីវ៉ាន់ប្រចាំស្រុកបវេល មានអាស័យដ្ឋានភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។៤-ឈ្មោះ វើន វាសនា ហៅ លុន ភេទ ប្រុស អាយុ៣៤ឆ្នាំ មុខរបរជាមន្ត្រីនគរបាល ស្នាក់នៅភូមិឃាំង ឃុំយាង ស្រុកពួក ខេត្តសៀមរាប។ ៥-ឈ្មោះ សម្បត្តិ ស្រីលីន ភេទស្រី អាយុ៣០ឆ្នាំ អ្នកទទួលបញ្ញើអីវ៉ាន់ប្រចាំស្រុកមង្គលបូរី នៅភូមិប្រឡាយលួងលើ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។៦- ឈ្មោះ សោម ចាន់ណា ភេទប្រុស អាយុ ១៧ឆ្នាំ ជាសិស្ស រស់នៅភូមិតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ និង ៧-ឈ្មោះ ថន ម៉េងគង់ ហៅ វីន ភេទប្រុស អាយុ ១៩ឆ្នាំ អ្នកលក់ត្រី រស់នៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចកងរាជអាវុធហត្ថ រឹបអូសបាន វត្ថុ តតាង រួមមាន៖ កាំភ្លើងខ្លី ចំនួន ០២ ដើម ម៉ាក ROLO ពណ៌ ទឹកប្រាក់ លេខ 21TH010037 និង ម៉ាក GLOCK 1 ទ ពណ៌ ខ្មៅ លេខ 2104859, គ្រាប់កាំភ្លើង ROLO ចំនួន ១៤ គ្រាប់ , គ្រាប់កាំភ្លើង GLOCK ចំនួន ២១ គ្រាប់ និង បង់ ចំនួន ០២ , គ្រាប់កាំភ្លើង AK 47 ចំនួន ១០០០ គ្រាប់ , សំបក គ្រាប់បែក ចំនួន ៥០ គ្រាប់, គីបគ្រាប់បែក ច្រកក្នុងកំប៉ុងចំនួន ០៥ កំប៉ុង ស្មើ ៥០ គឺប និងនៅក្រៅកំប៉ុងចំនួន ០១ គីប សរុប ចំនួន ៥១ គីប , សំបកកេសដែក ( បើក រួច ) គ្រាប់កាំភ្លើង AK47 ចំនួន ០៣ កេស, សំបក កេសស្នោ ចំនួន ០៥ កេស , ទូរស័ព្ទ ដៃ ចំនួន ០៦ គ្រឿង , ថយន្ត ចំនួន ០៣ គ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ១ គ្រឿង និងម៉ាក Morning ១ គ្រឿង ពណ៌ ស ផ្លាកលេខ បាត់ដំបង 2D-0257 និង ម៉ាក Lexus RX 330 ១ គ្រឿងទៀត ពណ៌ ស ផ្លាកលេខ ភ្នំពេញ 2BH-6099 ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បី កសាងសំណុំរឿង បញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនិតិវិធីច្បាប់៕
ដោយ៖ជ្រោយពេជ្រ