ម៉ាកហុងដាស្គូពីសាកកម្លាំងជាមួយស៊ុយហ្ស៊ុយគីAddressស្លាប់ម្នាក់របួសស្រាល២នាក់

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នា។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៨១និង៨២ ស្ថិតក្នុងភូមិគុសថ្មី ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃនេះបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌សលាយក្រហម គ្មានពាក់ស្លាកលេខ បើកបរដោយ ឈ្មោះ ទេព បូរ ភេទប្រុស អាយុ ៧២ឆ្នាំ មានទីលំនៅភូមិគុសថ្មី ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ(ស្លាប់)មិនពាក់មួកសុវត្ថិភាពដែលបើកបរមកពីទិសខាងជើងមិនប្រកាន់ស្តាំលុះមកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ុយគីAddress ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY-7171បើកបរដោយឈ្មោះ NLD Nederlandse Los Elvis ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ
ហុល្លង់ មុខរបរទេសចរ (រងរបួសស្រាល)មានពាក់មួកសុវត្ថិភាព
កន្លែងស្នាក់អាស្រ័យមិនពិតប្រាកដ មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះCUSACK ANNABELLE KATHARINA BRITSH CITIZEN ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិអង់គ្លេសមុខរបរទេសចរ(រងរបួសស្រាល)មានពាក់មួកសុវត្ថិភាពដែលបើកបរមកពីទិសខាងត្បូង។
សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថាមូលហេតុអ្នកបើកបរម៉ូតូស្គូពីបើកបរមិនប្រកាន់ស្តាំទើបបណ្ដាលឱ្យគ្រោះថ្នាក់នេះកើតឡើង។អ្នករងគ្រោះត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនិងទំនៀមទម្លាប់សាសនា រីឯវត្ថុតាងបង្កហេតុយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលញ៉ែងញ៉ងដើម្បីធ្វើការដោះស្រាយតាមនីតិវិធី៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print