ទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងទាំងព្រឹក

ចែករំលែក៖

ខេត្តតាកែវ ៖ មានហេតុការណ៍ទុស្សេខ្សែភ្លើងបណ្តាលឱ្យក្លាយជាអគ្គិភ័យលេបត្របាក់ផ្ទះឈើប្រក់ក្បឿង១ខ្នងទាំងព្រឹកតែមិនបង្កឱ្យមាននរណាម្នាក់រងរបួសនិងប៉ះពាល់ដល់អាយុជីវិតនោះឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៥៥នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិខ្នារោង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះញឹម វុទ្ធី ភេទប្រុសអាយុ៤៨ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះកេង ម៉េត អាយុ៤២ឆ្នាំ មានទីលំនៅភូមិខ្នារោង ឃុំពារាម ស្រុកបាទីខេត្តតាកែវ។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថាផ្ទះរងគ្រោះសង់អំពីឈើដំបូលប្រក់ក្បឿងជញ្ជាំងក្តារ មានទំហំ ៥ម×៧ម ត្រូវភ្លើងឆេះខូចខាតទាំងស្រុងរួមជាមួយសម្ភារមួយចំនួនទៀតគឺ៖ ប្រាក់ដុល្លារ១000$, ទូរទស្សន៍១គ្រឿង, សំបុត្រកំណើត, សៀវភៅគ្រួសារ, អត្តសញ្ញាណប័ណ្ណនិងកាតចាក់វ៉ាក់សាំង, គ្រែចំនួន២, កីត្បាញចំនួន១, សម្លៀកបំពាក់និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង)។ ប៉ុន្តែករណីគ្រោះអគ្គិភ័យនេះមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕

...

ដោយ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print