បារាំងនិយាយថា អ៊ុយក្រែន អាចនឹងចំណាយពេល ជាច្រើនទសវត្សរ៍ទៀតទើបចូលជាសមាជិកអឺរ៉ុបបាន

ចែករំលែក៖

ប្រធានាធិបតីបារាំង លោកម៉ាក្រុង បានប្រកាសថា អ៊ុយក្រែននឹងត្រូវចំណាយពេលជាច្រើនឆ្នាំទៀតទើបអាចចូលជាសមាជិកអឺរ៉ុបបាន។
សារព័ត៌មាន TASS បានដកស្រង់សម្តីប្រធានាធិបតីម៉ាក្រុង ដែលបានបញ្ជាក់ថា «យើងបានដឹងច្បាស់ហើយថា ដំណើរការចូលជាសមាជិករបស់ណាតូ នឹងត្រូវចំណាយពេលជាច្រើនឆ្នាំឬច្រើនទសវត្សរ៍ទៀត» ។
ប្រធានាធិបតីបារាំងក៏បានស្នើឱ្យបង្កើត«សហគមន៍នយោបាយនៅអឺរ៉ុប» ដើម្បីផ្តល់ជូនអ៊ុយក្រែន និងប្រទេសក្រៅសហគមន៍អឺរ៉ុប ឱកាសចូលជាសមាជិកអឺរ៉ុប ។ សកម្មភាពទាំងនោះនឹងបើកទ្វារដល់ប្រទេសអឺរ៉ុបផ្សេងទៀតក្នុងគោលដៅបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ ថាមពល ដឹកជញ្ជូន វិនិយោគ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរ ។
កន្លងមក ប្រធានគណៈកម្មការអឺរ៉ុប EC លោកស្រី Ursula von der Leyen បានប្រកាសថា អឺរ៉ុប នឹងឆ្លើយតបទៅនឹងសំណើចូលជាសមាជិកអឺរ៉ុបរបស់អ៊ុយក្រែននៅខែមិថុនាខាងមុខ ។ នេះគឺជាជំហានយ៉ាងសំខាន់មុនពេលប្រទេសជាសមាជិកពិភាក្សាគ្នាស្តីពីបញ្ហាអ៊ុយក្រែន ។
កាលពីខែមេសា លោកស្រី Ursula von der Leyen បានទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែននៅក្នុងសង្គ្រាមទប់ទល់ជាមួយរុស្ស៊ី ។ លោកស្រីក៏បានសន្យាថា នឹង ត្រួតពិនិត្យទៅលើគោលបំណងចង់ចូលជាសមាជិកអឺរ៉ុបរបស់អ៊ុយក្រែន ៕

ដោយ៖ធីរីណា

ប្រធានាធិបតីបារាំង Emmanuel Macron ។ រូបភាព៖ TASS

...

រូបភាព​៖ttxvn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print