ភ្នំពេញ ៖ លោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០២២ បានសម្រេចបើកសវនាការលើជនជាតិចិន២នាក់ ដោយម្នាក់ត្រូវឃុំខ្លួន និងម្នាក់ទៀតឱ្យនៅក្រៅឃុំ ក្នុងករណីរក្សាទុក ដឹកជញ្ជូននិងជួញដូរគ្រឿងញៀនជិត១០គីឡូក្រាម។
ជនជាប់ចោទទី១-ឈ្មោះ ហូ៊ ស៊ីង Hu Xing ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន, ២-ឈ្មោះ លី សុីយ័ន Li Shi Yuan ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន និង៣-ឈ្មោះ Mao Li Huang ភេទប្រុស ជនជាតិចិន នៅក្រៅឃុំ ជាប់ចោទពីបទដឹកជញ្ជូន ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន, បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តនៅខណ្ឌចំការមន និងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ (អាវុធAK មួយដើម អាវុធខ្លីមួយដើម បាញ់តដៃជាមួយសមត្ថកិច្ចពេលចុះបង្ក្រាប)។
សូមបញ្ជាក់ថា ក្រោយពីបញ្ចប់សវនាការលោកស្រីចៅក្រមប្រធានក្រុមប្រឹក្សាបានសម្រេចកំណត់យកថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២២ វេលាម៉ោង២រសៀលធ្វើការប្រកាសសាលក្រម៕ដោយ រ៉ារ៉ា