អំពើហិង្សានៅក្នុងមន្ទីរឃុំឃាំង ប្រទេស អេក្វាឌឺ ស្លាប់ ៤៣នាក់

ចែករំលែក៖

នៅថ្ងៃទី៩ខែឧសភា មន្ត្រីអេក្វាឌ័របានប្រកាសថា មានអំពើហិង្សាកើតឡើងនៅក្នុងមន្ទីរឃុំឃាំង CRS Bellavista ស្ថិតនៅទីក្រុង Santo Domingo បណ្តាលឱ្យមានមនុស្ស ៤៣នាក់ស្លាប់ ។

មន្ត្រីគ្រប់គ្រងមន្ទីរឃុំឃាំងបានឱ្យដឹងថា អំពើហិង្សាផ្ទុះឡើងដោយសារតែវិវាទរវាងក្រុមបងធំពីរក្រុមផ្សេងគ្នានៅក្នុងមន្ទីរឃុំឃាំង គឺ ក្រុម Los Lobos និងក្រុម R7 ។ ក្រុមទាំងពីរបានបើកការប្រយុទ្ធគ្នាយ៉ាងសហាវ បណ្តាលឱ្យមានអ្នកស្លាប់៤៣នាក់និងរបួសជាច្រើន។
លោក Fausto Salinas ស្នងការប៉ូលិសទីក្រុង Santo Domingo បានឱ្យដឹងថា អំពើហិង្សាបានធ្វើឱ្យអ្នកទោស ១០៨នាក់បានបាត់ខ្លួនសង្ស័យថា លួចចេញពីគុកពេលមានអំពើហិង្សា ។ ជាមួយគ្នានេះក៏មានអ្នកទោស១១២នាក់ត្រូវបានចាប់ខ្លួនវិលត្រឡប់មកវិញផងដែរ។
សាច់ញាតិអ្នកទោសជាច្រើន ក៏បានមកប្រមូលផ្តុំគ្នានៅមុខមន្ទីរឃុំឃាំង ដើម្បីរង់ចាំដំណឹងពីសាច់ញាតិរបស់ខ្លួន ថាតើមានសុវត្ថិភាពឬមួយយ៉ាងណា ។
មន្ត្រីប៉ូលិសបានឱ្យដឹងថា មានកម្លាំងប៉ូលិស២០០នាក់ និងសន្តិសុខ២០០នាក់បានទៅកាន់មន្ទីរឃុំឃាំងដើម្បីរៀបចំសណ្តាប់ធ្នាប់។
គិតចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២២ មកទល់ពេលនេះមានអ្នកទោសប្រមាណ៣៥០នាក់ស្លាប់ ក្នុងអំពើហិង្សា៥លើកផ្សេងគ្នា ។ នៅក្នុងខែមេសា ក៏មានអ្នកទោស ២០នាក់ស្លាប់នៅមន្ទីរឃុំឃាំង El Turi ở Cuenca ភាគខាងត្បូង ប្រទេសអេក្វាឌ័រផងដែរ៕ ដោយធីរីណា

...

រូប​ថត​ :​ AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print