សកម្មជន​ គណបក្ស​សង្គ្រោះ​ជាតិ​ នៅរដ្ឋកាលីហ្វ័នីញ៉ា សហរដ្ឋអាមេរិក​ បានធ្វើ​លិខិត​គោរព​ជូន​សម្ដេច​តេជោ​ ហ៊ុន​ សែន​ និង​ ក្រុម​គ្រួសារ​ ដោយបានទទួលស្គាល់កំហុសឆ្គងរបស់ខ្លួន

ចែករំលែក៖

សហរដ្ឋអាមេរិក : មនុស្សមានកំហុស ហើយទទួលស្គាល់កំហុសខ្លួនឯង ព្រមទាំងកែប្រែកំហុសទៀត ចាត់ទុកថាជាពលរដ្ឋអាចយល់ពីផ្លូវច្បាប់ ជាក់ស្តែង លោក​ យង់​ ណុយ​ ហៅ​ ប្រេឌីយ៉ាំង​ សកម្មជន​ គណបក្ស​សង្គ្រោះ​ជាតិ​ ននៅរដ្ឋកាលីហ្វ័នីញ៉ា សហរដ្ឋអាមេរិក​ បានធ្វើ​លិខិត​គោរព​ជូន​សម្ដេច​តេជោ​ ហ៊ុន​ សែន​ និង​ ក្រុម​គ្រួសារ​ ដោយបានទទួលស្គាល់កំហុសឆ្គងរបស់ខ្លួនកន្លងមក​និងបានសុំការ​អភ័យទោស​ពី​សម្ដេច​តេជោ​ ហ៊ុន​ សែន​ និង​ក្រុម​គ្រួសារ​ តាមរយៈ​លិខិត​មួយច្បាប់​ចុះថ្ងៃទី​ ៩​ ខែ​ ឧសភា​ ឆ្នាំ​ ២០២២​ ។
អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” សូមដកស្រង់លិខិតលោក​ យង់​ ណុយ​ ហៅ​ ប្រេឌីយ៉ាំង​ សកម្មជន​ គណបក្ស​សង្គ្រោះ​ជាតិ​ ននៅរដ្ឋកាលីហ្វ័នីញ៉ា សហរដ្ឋអាមេរិក​ ទាំងស្រុងដូចខាងក្រោម:
សូមគោរពជូនសម្តេចនិងក្រុមគ្រួសារ

ខ្ញុំបាទឈ្មោះ យង់ ណុយ ហៅ ប្រែឌី (Brady Nuy Young) អត្តសញ្ញាណប័ណ្ណលេខ ០១១០៧១៤៤៩ ភេទ ប្រុស អាយុ៥៣ឆ្នាំ សញ្ជាតិខ្មែរ-អាមេរិចកាំង កើតនៅភូមិពោធិវាល សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សព្វថ្ងៃរស់នៅទី ក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។

កម្មវត្ថុ៖ ខ្ញុំបាទសូមស្នើរសុំដល់ សម្ដេចនិងក្រុមគ្រួសារ មេត្តាខន្តីអភ័យទោស នូវរាល់កំហុសខុសឆ្គង របស់ខ្ញុំបាទដែលបានប្រើប្រាស់ ភាសាមិនសមរម្យនាពេលកន្លងមក ដោយការប្រមាថមើលងាយ ដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា រិះគន់និងវាយប្រហាររាជរដ្ឋាភិបាល ហើយជាពិសេសទៅទៀត គឺពាក់ព័ន្ឋនឹងរឿងឌីអិនអេ (DNA) ដែលខ្ញុំបាទបានយកមកផ្សព្វផ្សាយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក និង ប្រពន្ធ័យូធូបកាលពីជាង៧ឆ្នាំមុន។

មូលហេតុ៖ ដោយសារខ្ញុំបាទទទួលបាននូវព័ត៌មាន មិនគ្រប់ជ្រុងជ្រោយ ជឿតាមការញុះញង់ លាបពណ៍ របស់មេក្រុមបក្សប្រឆាំង ប្រឌិត ព័ត៌មានក្លែងក្លាយ ព្រមទាំងផ្សព្វផ្សាយរឿងរ៉ាវមិនពិតធ្វើទៅតាមអារម្មណ៍នៃជនអគតិចង់បាន ធ្វើអោយប៉ះពាល់ដល់កិត្តិយស របស់ សម្ដេចនិងក្រុមគ្រួសារ ក៏ដូចជាធ្វើអោយអាប់ឱនដល់កិត្តិស័ព្ទសង្គមជាតិខ្មែរទាំងមូលយ៉ាងធ្ងន់ធ្ងរផងដែរ។

អាស្រ័យហេតុដូចបានជំរាបជូនខាងលើនេះ សូម សម្ដេចនិងក្រុមគ្រួសារ មេត្តាអធ្យាស្រ័យដល់រូបខ្ញុំបាទ ដោយសេចក្តី អនុគ្រោះ។ ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា សម្តេច នឹងមានសេចក្តីមេត្តាករុណា មិនប្រកាន់យកទោសពៃ ពីកូនចៅតូចតាចដូចរូបខ្ញុំនេះ។ មុននឹងបញ្ចប់ ខ្ញុំបាទសូមចូលរួមរំលែកនូវមរណះទុក្ខដ៏ក្រៀមក្រំជាមួយ សម្តេច ដែលបានបាត់បង់បងប្រុសជាទឹ ស្រលាញ់ក្នុងពេលថ្មីៗនេះ។ សូមដួងព្រលឹងវិញ្ញាណក្ខន្តរបស់ ឯកឧត្តម ហ៊ុន ណេង មេត្តាអញ្ជើញទៅកាន់សុគតិភពដោយស្ងប់ចិត្ត៕ សូម សម្ដេចនិងក្រុមគ្រួសារ មេត្តាទទួលយកនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print