ពិតជាគួរឱ្យសង្វេគខ្លាំងណាស់!អ្នកគ្រូម្នាក់ឱបកូនស្រីអាយុ២ឆ្នាំ និង៩ខែលោតទឹកសម្លាប់ខ្លួន

ចែករំលែក៖

សាកសពស្ត្រីជាគ្រូបង្រៀនម្នាក់ត្រូវបានគេរកឃើញដោយមានកូនតូចអាយុ៩ខែស្ពាយជាប់លើខ្នង និងកូនស្រីច្បងអាយុ២ឆ្នាំ បង្កការតក់ស្លុតយ៉ាងខ្លាំងដល់មនុស្សជាច្រើន។

នៅព្រឹកថ្ងៃទី១០ ខែឧសភា សាកសពស្ត្រីជាគ្រូបង្រៀន និងកូនស្រីពីរនាក់ត្រូវបានរកឃើញនៅក្នុងទន្លេថាយប៊ិញ ស្ថិតនៅស្រុក កាំយ៉ាង ខេត្តហាយយឿង ប្រទេសវៀតណាម។ ក្មេងស្រីអាយុ២ឆ្នាំត្រូវបានគេរកឃើញនៅវេលាម៉ោង ៦ព្រឹក រហូតដល់ម៉ោង៨និង៣០ នាទី សាកសពម្តាយនិងកូនស្រីអាយុ៩ខែនៅលើខ្នងក៏ត្រូវបានរកឃើញផងដែរ ហើយបញ្ជូនទៅឱ្យក្រុមគ្រួសាររៀបចំពិធីបុណ្យតាមទំនៀមទម្លាប់។
ក្រោយការរកឃើញសាកសព គ្រួសារទាំងមូលមានការតក់ស្លុតយ៉ាងខ្លាំង ដោយម្នាក់ៗសង្ឃឹមថា កូនស្រីច្បងអាចទៅលេងនៅកន្លែងណាមួយ។
ថ្នាក់ដឹកនាំស្រុកបានឱ្យដឹងថា «ក្នុងពេលរកឃើញសាកសពនៅតាមមាត់ទន្លេ គេឮសំឡេងទ្រហោយំអាណិតដល់ក្មេងស្រីទាំងពីរនាក់ដែលមិនដឹងអីត្រូវស្លាប់ ពិសេសគឺក្មេងស្រីអាយុ៩ខែ ។ ពេលគេយកសាកសពកូនចេញពីខ្នងម្តាយគឺមិនមានអ្នកណាម្នាក់អាចទប់ទឹកភ្នែកបានឡើយ»។
គ្រួសារជនរងគ្រោះឈ្មោះ T បានស្នើមិនបាច់ត្រួតពិនិត្យសាកសពនោះឡើយ ដោយនេះជាករណីធ្វើអត្តឃាត ។
តាមប្រភពព័ត៌មាននៅព្រឹកថ្ងៃទី ៨ ខែឧសភា អ្នកស្រីឈ្មោះ V.T.H.T កើតឆ្នាំ១៩៩១ ជាអ្នកគ្រូនៅសាលាមតេ្តយ្យក្នុងស្រុកកាំយ៉ាង ។ កូនស្រីតូចអាយុ៩ខែ បានដាក់នៅក្នុងរទេះរុញហើយដឹកដៃកូនស្រីធំអាយុ២ឆ្នាំចេញពីផ្ទះ ។ ក្នុងពេលនោះអ្នកផ្ទះគិតថានាងនាំកូនដើរកម្សន្តតាមធម្មតា។ លុះមកដល់វេលាម៉ោង១០ព្រឹក អ្នកដែលស្គាល់ ទទួលបានសាររបស់អ្នកគ្រូ T ដែលមានខ្លឹមសារលាគ្នារហូត… ពេលនោះពួកគេក៏នាំគ្នាដើររក ក៏ឃើញស្បែកជើងក្មេងស្រីអាយុ២ឆ្នាំនិងរទេះនៅលើមាត់ទន្លេ៕ ដោយធីរីណា

...


រូប​ថត​ :​ Vietnamnet.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print