ម្ដាយ​ដឹក​ដៃ​កូន​ស្រីភ្លោះ​ មកពី​ខេត្តប៉ងលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា​ ព្រោះ​តែប្តី…

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែប្ដីជនជាតិចិន​ ប្ដឹងផ្ដល់ទៅតុលាការយកទ្រព្យសម្បត្តិអស់​ និងលែង​ខ្វាយខ្វល់​ពីខ្លួន​ ស្ត្រី​ម្នាក់​បានតូចចិត្ត​រហូតបែកគំនិត​ បាន​ដឹក​កូនស្រី​ភ្លោះ​២នាក់ឡើង​ជិះ​រថយន្ត​ពី​ខេត្តសៀមរាប​មក​ដល់រាជធានី​​ភ្នំពេញ បម្រុង​លោតទឹក​​សម្លាប់ខ្លួនទាំង​ម្តាយ និង​កូន ​តែត្រូវ​​​ប្រជាពលរដ្ឋ​ជួយ​ឃាត់​ទាន់ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋានឱ្យ​​ចុះ​អន្តរាគមន៍​ឃាត់​ភ្លាម​ៗ​។

ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ​ បានកេីតឡេីង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២២ នៅ​លើ​ស្ពាន​ជ្រោយចង្វា​ថ្មី សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ​រាជធានីភ្នំពេញ ។

បេី​តាមការរៀបរាប់ពីស្ត្រី​​រងគ្រោះ​ បានឱ្យដឹងថា​ គាត់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់ រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​៧​ឆ្នាំ រហូត​បានកូន​ស្រី​ចំនួន​២​នាក់​ជា​កូនភ្លោះ ​ប៉ុន្តែ​​មួយ​រយៈពេល​ចុង​ក្រោយនេះ ​ការ​រកស៊ី​របស់​ពួក​គាត់​មានការ​ធ្លាក់​ចុះ ចំណែក​ប្តី​​របស់​គាត់​ក៏​លែង​ខ្វាយខ្វល់​ពី​គាត់ និង​មក​ជម្រិត​ទារ​លុយ​ពី​គាត់​ចំនួន​៥​ម៉ឺន​ដុល្លារ​ តែ​គាត់​គ្មាន​ប្រាក់​ឱ្យនោះទេ​ ក៏​ត្រូវ​ប្តី​​គំរាម​​ប្តឹង​ពី​បទ​រំលោភសេចក្តីទុកចិត្ត ។

​ចំពោះ​ការប្តឹងផ្ដល់នេះ​ គឺអស់​រយៈពេល​២​ឆ្នាំ​​កន្លងមក​ហើយ ដែល​​គាត់​​បាន​ប្តឹងគ្នាជាមួយ​ប្តី​ជា​ជនជាតិ​ចិន ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​មួយ​ចំនួន ដែល​​គាត់​​ខំរ​កដោយ​កម្លាំង​ញើស​ឈាម ​នៅ​ពេល​ថ្មី​ៗ​នេះ​តុលាការ​ខេត្តសៀម​រាប បាន​កាត់ក្តី​ឱ្យគាត់​ចាញ់ ហើយ​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​ត្រូវ​បាន​ទៅ​ខាង​ប្តី ធ្វើ​ឱ្យ​គាត់​បាត់បង់​ទំនុកចិត្ត និង​អស់កម្លាំង​ចិត្ត​ក្នុង​ការ​បន្តដំណើរ​ជីវិត​ទៅ​មុខ​ទៀត​ ។

​ស្រ្តី​រងគ្រោះ​ បន្តថា​ នៅ​យប់​កើតហេតុ​ គាត់​គិត​អ្វី​មិន​ចេញ​ក៏​សម្រេចចិត្ត​ដឹក​ដៃ​កូនស្រី​ភ្លោះ ទាំង​ពីរ​ឡើង​មក​ភ្នំពេញ​ទៅ​លេង​ផ្ទះ​សាច់ញាតិ ខណៈ​មក​ដល់​ស្ពាន​ជ្រោយចង្វារក៏​មានគំនិត​ចង់​បញ្ចប់ជីវិត ទើប​គាត់​ចុះ​ដើរហើយ​ដឹក​ដៃ​កូនស្រី​ទាំង​ពីរ​ឡើង​ស្ពាន​ជ្រោយចង្វាប៉ុនប៉ង​បញ្ចប់ជីវិត តែ​កូនស្រី​ទាំង​ពីរ​គាត់​មិន​ហ៊ាន​លោតទឹក​នៅ​ស្ទាក់ស្ទើរ ទេីបបង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ឃាត់ទាន់ពេលវេលា​​។

ក្រោយ​​​កើតហេតុ កម្លាំង​សមត្ថកិច្ច​​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជ្រោយចង្វា បានធ្វេី​ការអប់រំ​ណែនាំ និង​លើកទឹកចិត្ត ហេីយ​ធ្វើការ​ទំនាក់ទំនង​ហៅសាច់ញាតិមកទទួលយកត្រឡ​ប់​ទៅ​ផ្ទះ​វិញ៕

    

ដោយ​៖អារុណ​រះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print