ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកេីតឡេីងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វាថ្មី សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បេីតាមការរៀបរាប់ពីស្ត្រីរងគ្រោះ បានឱ្យដឹងថា គាត់មានទំនាក់ទំនងស្នេហាជាមួយបុរសជនជាតិចិនម្នាក់ រស់នៅជាមួយគ្នាជាប្តីប្រពន្ធអស់រយៈពេល៧ឆ្នាំ រហូតបានកូនស្រីចំនួន២នាក់ជាកូនភ្លោះ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ការរកស៊ីរបស់ពួកគាត់មានការធ្លាក់ចុះ ចំណែកប្តីរបស់គាត់ក៏លែងខ្វាយខ្វល់ពីគាត់ និងមកជម្រិតទារលុយពីគាត់ចំនួន៥ម៉ឺនដុល្លារ តែគាត់គ្មានប្រាក់ឱ្យនោះទេ ក៏ត្រូវប្តីគំរាមប្តឹងពីបទរំលោភសេចក្តីទុកចិត្ត ។
ចំពោះការប្តឹងផ្ដល់នេះ គឺអស់រយៈពេល២ឆ្នាំកន្លងមកហើយ ដែលគាត់បានប្តឹងគ្នាជាមួយប្តីជាជនជាតិចិន ដើម្បីការពារទ្រព្យសម្បត្តិមួយចំនួន ដែលគាត់ខំរកដោយកម្លាំងញើសឈាម នៅពេលថ្មីៗនេះតុលាការខេត្តសៀមរាប បានកាត់ក្តីឱ្យគាត់ចាញ់ ហើយទ្រព្យសម្បត្តិមួយចំនួនធំត្រូវបានទៅខាងប្តី ធ្វើឱ្យគាត់បាត់បង់ទំនុកចិត្ត និងអស់កម្លាំងចិត្តក្នុងការបន្តដំណើរជីវិតទៅមុខទៀត ។
ស្រ្តីរងគ្រោះ បន្តថា នៅយប់កើតហេតុ គាត់គិតអ្វីមិនចេញក៏សម្រេចចិត្តដឹកដៃកូនស្រីភ្លោះ ទាំងពីរឡើងមកភ្នំពេញទៅលេងផ្ទះសាច់ញាតិ ខណៈមកដល់ស្ពានជ្រោយចង្វារក៏មានគំនិតចង់បញ្ចប់ជីវិត ទើបគាត់ចុះដើរហើយដឹកដៃកូនស្រីទាំងពីរឡើងស្ពានជ្រោយចង្វាប៉ុនប៉ងបញ្ចប់ជីវិត តែកូនស្រីទាំងពីរគាត់មិនហ៊ានលោតទឹកនៅស្ទាក់ស្ទើរ ទេីបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាមកឃាត់ទាន់ពេលវេលា។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វា បានធ្វេីការអប់រំណែនាំ និងលើកទឹកចិត្ត ហេីយធ្វើការទំនាក់ទំនងហៅសាច់ញាតិមកទទួលយកត្រឡប់ទៅផ្ទះវិញ៕
ដោយ៖អារុណរះ