សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់ពីបទជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួនពាក់ព័ន្ធនិងករណីជួញដូរថ្នាំញៀនកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅចំណុច ខាងមុខកាស៊ីណូទ្បាគី ស្ថិនៅស្ថិនៅភូមិព្រែវស្ត៍ ឃុំថ្មីស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ្វៀង យ៉ាងហ្គាំ  ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដជនជាតវៀតណាម រស់នៅភូមិសាមីជុង សង្កាត់អាប់មីវ៉ា ខេត្តទៀងយ៉ាង ប្រទេសវៀតណាម។

ប្រភពបន្តថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចក៏បានធ្វើការដកហូតសម្ភារៈរួមមាន ម្សៅសក្រាម(ម៉ាទទឹកកក)ចំនួន៩កញ្ចប់តូចស្មើនឹង១.៧៧ក្រាម ទូរស័ព្ទដៃ iPhone ២គ្រឿងនិងរបស់របរមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានអាវុធហត្ថខេត្តករសាងសំណំុរឿងបញ្ជួនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

IMG-20160430-WA0034

IMG-20160430-WA0037

ដោយ៖ យឹម សុថាន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print