បុរសសតិមិនល្អម្នាក់ជិះម៉ូតូបញ្ច្រាស់ទិសចរាចរណ៍ ត្រូវរថយន្តមិនចាំម៉ាកបើកបុកស្លាប់យ៉ាងអណោចអធ័មរួចគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលគេដឹងថាជាមនុស្សមានសតិមិនល្អ បានជិះម៉ូតូសង់កូរ៉េកញ្ចាស់មិនមានភ្លើងបំភ្លឺផ្លូវនិងជិះក្នុងទិសដៅបញ្ច្រាស់ទិសចរាចរណ៍ផងនោះត្រូវរថយន្តមិនស្គាល់ម៉ាក បុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង ១០នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ២១៧ នៅចំណុចស្ពានបាគូរ ស្ថិតក្នុងភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាំង  សំណាង ភេទប្រុស​ អាយុ២១ មានសតិមិនគ្រប់ រស់នៅជាមួយជីដូន​ នៅភូមិហារ សង្កាត់ស្ពានថ្មរ​ ខណ្ឌដង្កោ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ​គេឃើញជនរងគ្រោះទើបនឹងចេញពីចាក់សាំង ដែលមានចំងាយពីកន្លែងកើតហេតុជាង១០០ម៉ែត្រ ហើយបានជិះម៉ូតូតាមបណ្ដោយផ្លូវលេខ២១៧​ ទិសដៅពីត្បូងទៅជើង(បញ្ច្រាស់ទិសចរាចរណ៍) ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្ត មួយគ្រឿងមិនស្គាល់ម៉ាកបើកក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូងបានបុកចំពីមុខពេញទំហឹង បណ្តាលឲ្យប៉ើងផ្លោងទាំងមនុស្សនិងម៉ូតូបោកផ្ទប់ទៅនឹងគល់បង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យបាក់ក ផុងលលាដ៏ក្បាល ស្លាប់នៅលើម៉ូតូនិងកន្លែងភ្លាមៗ។ ចំណែករថយន្ដបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីឃើញហេតុការណ៍ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ធានឲ្យចុះមកដល់កន្លែងហេតុ និងបានទាក់ទងទៅសាច់ញាតិជនរងគ្រោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកពិនិត្យសពរួចប្រគល់ឲ្យសាច់ញាតិចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

dk1

dk2

dk3

dk4

ដោយ៖ ជីម ភារ៉ា ដង្កោ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print