សម្តេចតេជោ​ ហ៊ុន​ សែន មានជំនួបទ្វេភាគីជាមួយលោក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ចែករំលែក៖

សហរដ្ឋអាមេរិក : សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា​ មានជំនួបទ្វេភាគីជាមួយលោក ផាម​ មិញជីញ​ Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ នៅថ្ងៃទី​ ១១​ ឧសភា​ ឆ្នាំ​ ២០២២ នៅសណ្ឋាគារ​ Willard Intercontinental Hotel, Washington DC, USA។
សូមបញ្ជាក់ដែរថា តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក នាថ្ងៃទី១២-១៣ឧសភា សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមជាប្រធានអាស៊ាន និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ជួបពិភាក្សាទ្វេភាគីជាមួយ លោក ផាម មិញជីញ នាយករដ្ឋមន្រ្តីវៀតណាម និងបណ្តាមេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ជាច្រើនរូប ពិសេសជួបសន្ទនាដោយផ្ទាល់ជាមួយ សហគមន៍ខ្មែរប្រមាណ រាប់ពាន់នាក់ រស់នៅសហរដ្ឋអាមេរិក។
ចំពោះព័ត៌មានពិស្តារស្តីពីសកម្មភាព សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលប្រារព្វធ្វើឡើងនៅថ្ងៃទី១២-១៣ ឧសភា និងពិធីសំណេះសំណាល ដោយផ្ទាល់រវាង សម្តេចតេជោនាយករដ្ឋមន្រ្តី ជាមួយនឹងសហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិក នឹងធ្វើការផ្សព្វផ្សាយជូនទស្សនាដោយផ្ទាល់ ពីរដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ទៅកាន់ព្រះរាជាណាចក្រកម្ពុជា៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print