លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា អនុញ្ញាតអោយលោក Vincent Eblé សមាជិកព្រឹទ្ធសភាបារាំង ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយលោក Vincent Eblé សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅវិមានរដ្ឋសភា។

អញ្ជើញចូលរួមនៅក្នុងជំនួបសម្តែងការគួសម និងពិភាក្សាការងារ មានការចូលរមពី លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម នៃរដ្ឋសភា លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា លោកជំទាវ អ៊ុំ សូម៉ានីន សមាជិកាក្រុមអន្តរសភាមិត្តភាពកម្ពុជា-បារាំង និងជាសមាជិកាព្រឹទ្ធសភា លោក ស៊្រុន តារា អគ្គលេខាធិការរងរដ្ឋសភា លោក លីម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា លោក ប្រាក់ ឈាង នាយករងខុទ្ទកាល័យ លោកជាទីប្រឹក្សាលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី ១រដ្ឋសភា និងមន្ត្រីជាន់ខ្ពស់អគ្គលេខាធិការរដ្ឋសភា ព្រឹទ្ធសភា មួយចំនួនទៀត៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print