អគ្គនាយកធនាគារជាតិស្រីលង្កា បានបញ្ជាក់ថា ស្ថិរភាពនយោបាយ គឺជាកត្តាសំខាន់បំផុតដើម្បីកែទម្រង់ បញ្ចប់វិបត្តិនាពេលបច្ចុប្បន្ន។
អគ្គនាយកធនាគារជាតិស្រីលង្កា លោក Nandalal Weerasinghe នៅថ្ងៃទី ១១ ខែឧសភា បានព្រមានថា សេដ្ឋកិច្ចប្រទេសនេះនឹងដួលរលំ ប្រសិនបើមិនទាន់មានរដ្ឋាភិបាលថ្មីនោះ។ ក្នុងពេលជាមួយគ្នានេះដែរ កម្លាំងសន្តិសុខកំពុងតែបង្ក្រាបក្រុមបាតុករនិងរៀបចំសន្តិសុខសណ្តាប់ធ្នាប់ឡើងវិញ ។
អំពើហិង្សាផ្ទុះឡើងនៅក្នុងប្រទេសស្រីលង្កាចាប់តាំងពីថ្ងៃទី៩ខែឧសភា ដោយមានការប៉ះទង្គិចជាមួយកម្លាំងប៉ូលិសនៅមុខការិយាល័យប្រធានាធិបតី។
កម្លាំងប៉ូលិសស្រីលង្កាបានប្រកាសឱ្យដឹងថា មានមនុស្ស៩នាក់បានស្លាប់ពាក់ព័ន្ធនឹងអំពើហិង្សារវាងក្រុមអ្នកគាំទ្រ នឹងក្រុមអ្នកប្រឆាំង ប្រធានាធិបតី Rajapaksa។ ប៉ុន្តែអគ្គនាយកធនាគារបានលើកឡើងថា នេះជាចំណុចសំខាន់បើមិនដូច្នោះទេប្រទេសនេះនឹងជួបនូវសោកនាដកម្មជាមិនខាន៕ ដោយធីរីណា
រូបថត : AFP/TTXVN