នារីម្នាក់ត្រូវជនសង្ស័យ២នាក់ភ្ជង់ប្លន់យកម៉ូតូ Zoomer-X បានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ជិះម៉ូតូម៉ាក Zoomer-X  ទើបនឹងមកពីលេងជាមួយមិត្តភក្រ្ត័នៅកោះពេជ្រត្រូវជនសង្ស័យ២នាក់ភ្ជង់ប្លន់យកម៉ូតូបានសម្រេចហើយជិះគេចខ្លួនដោយសុវត្តិភាព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៣០នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ១៨២ ស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពពត៌មានពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេនឹងមិត្តភក្រ្ត័មានគ្នា៥នាក់ដោយក្នុងនោះមានមិត្តភ័ក្រម្នាក់ជាប្រុសដោយជិះម៉ូតូម៉ាក Zoomer-X ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FC-9671 បើកបរតាមបណ្តោយ១២៥កែងផ្លូវ១៨២ ក្នុងទិសដៅពីកើតទៅលិចនៅម្ដុំផ្សារអូរឬស្សីជនរងគ្រោះទើបចេញមកពីកោះពេជ្រវិញក៏បានបែកផ្លូវគ្នាជាមួយមិត្តភ័ក្រខណៈពេលនោះជនរងគ្រោះក៏បានជូនមិត្តភ័ក្រត្រឡប់ទៅផ្ទះវិញក៏ស្រាប់តែមានជនសង្ស័យ២នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមជិះម៉ូតូម៉ាក Zoomer-X ដូចគ្នាពណ៌ស មិនចាំស្លាកលេខបានមកធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីនារីរងគ្រោះនឹងបានទះកុំផ្លៀងនារីរងគ្រោះ ៣កុំផ្លៀងហើយជិះយកម៉ូតូរត់គេចខ្លួនបានស្រមោលដោយសុវត្ថភាព។

ក្រោយពេលកើតហេតុនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងព្រលឹតដើម្បីស្រាវជ្រាវរកក្រុមចោរប្លន់ទាំងអស់នោះ៕

image3

image4

image1

ដោយ៖ សរស្មី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print