រថយន្ត NAVARA បើកបុកម៉ូតូវ៉េវបណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យជាង៣០ឆ្នាំម្នាក់បានស្លាប់បាត់ជីវិត ខណៈកំពុងជិះម៉ូតូហើយត្រូវរថយន្ត NAVARA បើកបុកពេញទំហឹងកាលពីវេកាម៉ោង៦និង៣៥នាទីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហតុបានឲ្យដឹងថា ជនរងគ្រោះវ័យជាង៣០ឆ្នាំ ពាក់អាវខៀវឆ្នូតស ដៃវែង ខោក្រណាត់ពណ៌ខ្មៅ ជិះម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CR-3693 ។ ចំណែករថយន្តបង្កម៉ាក NAVARA ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6588 ជិះលើរថយន្ត មានគ្នា៣នាក់ ប្រុសម្នាក់ ស្រី២នាក់ បន្ទាប់ពីអ្នកទាំង៣ឆ្លើយថា មិនស្គាល់អ្នកបើកបរ ត្រូវបានលោកអភិបាលខណ្ឌពោធិ៍សែនជ័យ អន្តរាគមន៍សុំឲ្យមនុស្សទាំង៣នាក់ចាកចេញដោយសុវត្តិភាពទាំងសមត្ថកិច្ចជំនាញមិនទាន់សួរនាំ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេ​បានឃើញរថយន្តបើកពីជើងទៅត្បូង វ៉ាជែងរថយន្តផ្សេងជ្រុលចង្កូតទៅបុកម៉ូតូច្រាសទិស  បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានពលរដ្ឋហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ តែជាអនិច្ចារ្យជនរងគ្រោះដាច់ខ្យល់ស្លាប់នៅវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រយ៉ាងអាណោចអាធ័ម រហូតមកដល់ព្រឹក ថ្ងៃទី២ ខែឧសភា នេះ ទាំងសមត្ថកិច្ច ទាំងខាងមន្ទីរពេទ្យស្រាវជ្រាវរកសាច់ញាតិមិនទាន់ឃើញ ជនបង្កក៏ទៅបាត់ដោយសុវត្តិភាពទៀត ។ ដោយណែករថយន្តបង្ករួមទាំងម្ចាស់ត្រូវបានលោកអភិបានខណ្ឌអន្តរាគមន៍ឲ្យដោះលែងទាំងមិនមានសំណងទៅលើជនរងគ្រោះ។

បច្ចុប្ប​ន្នសពតម្កល់ទុកនៅមន្ទីរពេទ្យព្រះកុសុមៈរងចាំស្វែករកក្រុមគ្រួសសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

image1

image2

image3

ដោយ៖ សុខាសែនជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print