លំនៅឋានរួមទាំងទ្រព្យសម្បត្តិពីរគ្រួសារត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ អគ្គិភ័យ​បានលេប​ត្របាក់ផ្ទះពីរគ្រួសារអស់ពីរខ្នងផ្ទះបង្កឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់ទាំ​ងស្រុងដោយសារតែឆ្លងចរន្តអគ្គិសនី។

ហេតុការណ៍ភ្លើងឆេះផ្ទះប្រជាពលរដ្ឋអស់ពីរខ្នងផ្ទះនោះបានកើតឡើងនៅវេលាម៉ោង១៣ៈ០០​នាទី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២​ស្ថិតនៅក្នុងភូមិ​ណង​បួរ ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។​

​សម​ត្ថិ​ច្ច​បានឱ្យដឹងថា ករណីនេះ​បង្កឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់ទាំ​ងស្រុងទាំងពីរ​គ្រួសារ​។ សមត្ថកិច្ចបានបន្តថា ក្រុមគ្រួសារ​ដែលរងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នោះមាន​៖ ទី១-ឈ្មោះ ហុន រស្មី ជា
ម​ន្ត្រី​នគរបាល​ប៉ុស្តិ៍រដ្ឋបាលណ​ង​ឃី​លឹក ឆេះ​ផ្ទះ​ឈើមាន​ទទឹង​ប្រវែង៧​ម៉ែត្រ បណ្តោយ​ប្រវែង៩​ម៉ែត្រ អស់ទាំងស្រុង​។
ទី២-ឈ្មោះ សាំង ណ​យ មាន​ប្រពន្ធ​ឈ្មោះ ប៊ុ ខុន ឆេះ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី មាន​ទទឹង​ប្រវែង៤​ម៉ែត្រ បណ្តោយ​ប្រវែង ៥​ម៉ែត្រ ខូចខាត​ទ្រព្យសម្បត្តិ​អស់ទាំងស្រុង​ដូចគ្នា ។

ទោះជា​យ៉ាងណាក្តី ក្នុង​គ្រោះ​អគ្គិភ័យ​នេះ​មិនបណ្តាលឱ្យ​មានគ្រោះថ្នាក់ដល់មនុស្សនោះឡើយ។

ក្រោយកើតហេតុអាជ្ញាធរនិងសមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យស្រង់ស្ថិតិនៃការបាត់បង់ទ្រព្យសម្បត្តិនិងឧបត្ថម្ភគ្រឿងឧបភោគបរិភោគព្រមទាំងជម្រកដើម្បីបន្តជីវភាពបណ្តោះអាសន្នផងដែរ៕

...

ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print