នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៩យាងចូល ៧០ព្រះវស្សា

ចែករំលែក៖

ភ្នំពេញ​៖​ នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៦៩ យាងចូល ៧០ព្រះវស្សា នៅថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ទូលព្រះបង្គំយើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិគ្រប់ជាន់ថ្នាក់ សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរថ្លៃថ្លាថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិផ្តល់នូវម្លប់ដ៏ត្រជាក់ត្រជំដល់ប្រទេសជាតិ និងប្រជារាស្រ្តខ្មែរ។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះទ្រង់បានបំពេញនូវព្រះរាជកិច្ចប្រកបដោយទសពិធរាជធម៌ ព្រះគតិបណ្ឌិតឈ្លាសវៃ ព្រះរាជហឫទ័យសន្តោសប្រណី ហើយជានិច្ចកាលព្រះអង្គតែងបានលះបង់ព្រះកាយពល ពេលវេលាយាងចុះសួរសុខទុក្ខប្រជារាស្រ្ត ព្រមទាំងបានព្រះរាជទាននូវព្រះរាជទ្រព្យជួយដល់វិស័យសាសនា សុខាភិបាល និងអភិវឌ្ឍន៍ហេចដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ប្រកបដោយទឹកព្រះទ័យមនុស្សធម៌។

ទូលព្រះបង្គំជាខ្ញុំ ជំនួសមុខកងកម្លាំងនគរបាលជាតិ សូមព្រះបរមរាជានុញ្ញាតលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបារមី លើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបារមី “ព្រះបរមរតនកោដ្ឋ” និងទេវតាឆ្នាំថ្មី សូមជួយប្រោះប្រទានសព្ទសាធុការពរថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បុះផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះមេត្តាប្រោស ទទួលនូវការក្រាបបង្គំទូលថ្វាយដោយគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំ៕

...

ដោយ៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print