នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ប្រើដៃវាយជនរងគ្រោះយកទូរស័ព្ទ)

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ធ្វើការស្រាវជ្រាវក្រោយពីធ្វើសកម្មភាព (ប្រើដៃវាយជនរងគ្រោះយកទូរស័ព្ទ) នៅថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០២និង៣០នាទី​រំលងអធ្រាត នៅចំណុចផ្លូវរថភ្លើងក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

_ជនរងគ្រោះឈ្មោះវ៉ាន់ សារិន ភេទប្រុស​ អាយុ ១៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ផ្លូវ១១០សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

១/ជនសង្ស័យឈ្មោះចាន់ សុថា ភេទប្រុស អាយុ២០ឆ្នាំមុខរបរ មិនពិតប្រាកដ​ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីត ។

២/ជនសង្ស័យឈ្មោះជា រតនា ភេទប្រុសអាយុ៣១ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)​ អវិជ្ជមានកូវិដ ។

៣/ជនសង្ស័យឈ្មោះរិទ្ធិ វឌ្ឍនៈ ភេទស្រីអាយុ៣០ឆាំ្នមុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលផ្លូវវថភើ្លង ភូមិបាក់ទូកសងា្កត់ទួលសងែ្ក១ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីដ ។
*សម្ភារះបាត់បង់រួមមាន:
_ទូរសព្ទ័ ០១គ្រឿងម៉ាកOPPO(0967629323) ។

លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានលើកឡើងទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំនុចខាងលើ ជនរងគ្រោះបានជិះម៉ូតូផាស្អាប់ពីផ្សារចាស់ មករកស្រីនិងបានសួរនាំតំលៃភ្លាមនោះក៏មានជនសង្ស័យមួយក្រុម គ្នា០៣នាក់ស្រី០១នាក់បានធ្វើសកម្មភាព វាយទៅលើជនរងគ្រោះយកទូរសព្ទ័បានបានសំរេច រួចរត់គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១ក្រោយទទួលបណ្តឹងកំលាំងជំនាញខណ្ឌប៉ុសិ្តធើ្វការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់នៅថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២២វេលាម៉ោង៣:០០នាទីទៀបភ្លឺនៅចំណុចផ្លូវរថភ្លើងភូមិបាក់ទូកសង្កាត់ទួលសង្កែទី១។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងដកហូតបានខាងលើ ជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print