ភ្នំពេញ : ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកជួញដូរគ្រឿងញៀនត្រូវការគាត់ខ្លួននិងដកហូតបានគ្រឿងញៀនជាង១គីឡូក្រាម។
គួររំលឹកថាកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង៩:០០នាទី កម្លាំងជំនាំញ(ក៥)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនិយ៍ទោ សាន សុទ្ធី លោក វរសេនីយ៍ឯក មាស ហត លោក វរសេនីយ៍ទោ ឈូក គា នាយករងមន្ទីរ. និងលោកវរសេនីយ៍ឯក ជាវ វណ្ណា.នាយការិយាល័យ(ក៥) មានការចូលរួមសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ីបអង្កេត ស្រាវជ្រាវ និងបង្រ្កាបនៅចំណុចតាមដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោកខណ្ឌកំបូល រាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យ៣នាក់:
១-ឈ្មោះ ឃឹម រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ យី ប៊ុនថុល ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ។
៣-ឈ្មោះ ណយ ទាវ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ។
ខ-វត្ថុតាងចាប់យកបាន:
-មេតំហ្វេតាមីន(ICE) ១០កញ្ទប់ ស្មើទម្ងន់ 975,57 ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ ស សម