ពលរដ្ឋរាប់សិបពាន់នាក់ចូលរួមដង្ហែរសពអ្នកសារព័ត៌មាន Al Jazeera រងការបាញ់សម្លាប់

ចែករំលែក៖

អ្នកសារព័ត៌មានរបស់ Al Jazeera បានរងការបាញ់ចំមុខ ទោះបីជាពាក់អាវកាសែតក៏ដោយ។

ពលរដ្ឋរាប់សិបពាន់នាក់បានចូលរួមនៅក្នុងពិធីដង្ហែសពអ្នកសារព័ត៌មាន របស់ Al Jazeera ដោយមានការចូលរួមពីប្រធានាធិបតីប៉ាឡេស្ទីនផងដែរ ។
អ្នកសារព័ត៌មានស្រី របស់បណ្តាញព័ត៌មាន Al Jazeera គឺអ្នកស្រី Abu Akleh បានរងការបាញ់ប្រហារចំមុខបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុកាលពីថ្ងៃទី១៥ខែឧសភា ក្នុងពេលដែលកំពុងតែផ្សព្វផ្សាយព័ត៌មានស្តីពីការវាយប្រហាររបស់អុីស្រាអែលទៅលើស្រុក Jenin ភាគខាងលិចជេរូសាឡឹម។
ក្រោយការបាញ់សម្លាប់ភាគីអុីស្រាអែល និងប៉ាឡេស្ទីនបានស្តីបន្ទោសដាក់គ្នាទៅវិញទៅមកចំពោះការបាញ់សម្លាប់នេះ។ ក្នុងវីដេអូឃ្លីបមួយ, គេឃើញខ្មាន់កាំភ្លើងប៉ាឡេស្ទីន បានដើរសំដៅទៅទីតាំងដែលអ្នកកាសែត Abu Akleh ត្រូវបាញ់សម្លាប់។ ប៉ុន្តែវីដេអូនេះត្រូវបានលុបចេញភ្លាមៗដោយ មជ្ឈមណ្ឌលព័ត៌មានអុីស្រាអែលសម្រាប់សិទ្ធិមនុស្សក្នុងដែនដីកាន់កាប់។
ប្រទេសអុីស្រាអែល បានអំពាវនាវឱ្យមានការស៊ើបអង្កេតរួមគ្នាជាមួយអាជ្ញាធរប៉ាឡេស្ទីនលើការស្លាប់របស់ Abu Akleh។ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានច្រានចោលសំណើនេះទាំងខឹងសម្បាដោយនិយាយថា “យើងសូមឱ្យអាជ្ញាធរអុីស្រាអែល ទទួលខុសត្រូវទាំងស្រុងចំពោះការសម្លាប់នាង សូម្បីតែចំពោះអំពើហិង្សាលើមនុស្សរាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នាដើម្បីកាន់ទុក្ខអ្នកស្រីដែលបានស្លាប់នៅតំបន់ West Bank នៃទីក្រុង Ramallah ក៏ដោយ”។
លោក Abbas បាននិយាយនៅក្នុងសុន្ទរកថាមួយថា “ពួកគេមិនអាចលាក់បាំងការណ៍ពិតជាមួយឧក្រិដ្ឋកម្មនេះបានទេ។ ពួកគេគឺជាអ្នកដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ហើយដោយសារតែយើងមិនទុកចិត្តពួកគេ យើងនឹងទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិភ្លាមៗ”៕ ដោយធីរីណា

រូប​ថត​ :​ : Al Jazeera.

...

រូប​ថត​ :​ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print