រថយន្តសាំយ៉ុងដឹកផ្លែឈើបើកបុករថយន្តឡិចសុីសកំពុងបើកឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តឡិចសុីស RX300 មួយគ្រឿង ហើយខណៈកំពុងបើកឆ្លងផ្លូវក៏ត្រូវរថយន្តសាំយ៉ុងដឹកផ្លែឈើបុកពីចំហៀងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ បង្កឡើងកាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ កែងនឹងផ្លូវលេខ១៨០០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តឡិចស៊ីសRX300 ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AE-3633ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨០០ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តសាំយ៉ុងដឹកផ្លែឈើមួយគ្រឿងពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ2T-1190ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូងចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកពីចំហៀង ពេញទំហឹងបណ្ដាលឱ្យរថយន្តទាំងពីរគ្រឿងគាបជាប់គ្នារងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print