ក្តីសង្ឃឹមរបស់ក្រុមកាំភ្លើងធំ Arsenal ក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ (Top 4) នៃក្របខ័ណ្ឌ Premier League ត្រូវបានរារាំងនិងជួបឧបសគ្គ ខណៈដែលក្រុមនេះបានចាញ់ក្រុម Newcastle នៅកីឡដ្ឋាន St James’ Park ក្នុងលទ្ធផល២ទល់០។
ក្រុមរបស់លោក Mikel Arteta ត្រូវការឈ្នះដើម្បីឡើងពីលើក្រុមមាន់ខ្នាយមាស Tottenham ទៅកាន់ចំណាត់ថ្នាក់ទី៤ ហើយដាក់ពួកគេត្រូវការប្រជែងនៅប្រកួតចុងក្រោយដើម្បីធានាបានកៅអីទៅលេងChampions League រដូវកាលក្រោយ។ ប៉ុន្តែក្រុមកាំភ្លើងធំបានភ្លាត់ស្នៀតចាញ់រហូតដល់២គ្រាប់ ដោយនៅដើមតង់ទីពីរ នាទីទី៥៥កីឡាករ Ben White បានស៊ុតចូលទីខ្លួនឯង១គ្រាប់នៅនាទីទី៨៥ជិតនឹងចប់ការប្រកួតទៅហើយ កីឡាករ Bruno Guimaraes របស់ក្រុម Newcastle ដែលបានក្លាយជាវីរបុរសចាប់តាំងពីចូលរួមជាមួយ Newcastle នៅដើមឆ្នាំនេះដោយរកបាន១គ្រាប់បន្ថែមទៀត។ Arsenal ក៏មានឱកាសស៊ុតចំគោលដៅល្អ១គ្រាប់ដែរ ដោយកីឡាករ Martin Dubravka បានស៊ុតពីចម្ងាយ ប៉ុន្តែត្រូវអ្នកចាំទីសង្គ្រោះបាន។លទ្ធផលនេះបានបង្ហាញថា ដើម្បីប្រជែងក្នុងចំណាត់ថ្នាក់កំពូលទាំង៤គឺArsenal ត្រូវតែផ្តួលក្រុម Everton ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនៃរដូវកាលនៅថ្ងៃអាទិត្យ ប្រសិនបើ Tottenham ចាញ់ Norwich ដែលជាក្រុមត្រូវកាត់ចោល។ ទន្ទឹមនឹងនោះក្រុម Newcastle បញ្ចប់រដូវកាលដែលផ្តល់ការលើកទឹកចិត្តសម្រាប់អនាគតរបស់ក្រុមនេះ ដោយត្រូវប៉ះក្រុម Burnley ហើយក្រុមទាំង២បើសិនជាក្រុមណាឈ្នះនឹងត្រូវចៀសផុតពីតំបន់កាត់ចោល។
Arsenal ត្រូវការការឈ្នះជាចាំបាច់ ប្រសិនបើពួកគេផ្តល់ក្តីសង្ឃឹមដល់អ្នកគាំទ្រក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤ ជាពិសេសបន្ទាប់ពីចាញ់ក្រុម Tottenham ក្នុងការប្រកួត Derby កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ជាអកុសលក្រុមរបស់លោក Arteta ត្រូវខកចិត្តម្តងទៀតពេលលេងចាញ់ក្រុម Newcastle ៕ (រូបភាព ៖ BBC Sport)