ទុកម៉ូតូក្នុងបន្ទប់តែមួយត្រូវចោរគាស់ទ្វាយកអស់៧គ្រឿងទៅបាត់ដោយសុវត្តិភាព

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យបានធ្វើសកម្មភាពគាស់បន្ទប់យកម៉ូតូចំនួន៧គ្រឿងរបស់បងប្អូនកម្មករ ដាក់ក្នុងបន្ទប់រួមគ្នាមួយ  បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ផ្ទះជួលខាងក្រោយផ្សារកាណាសុីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមនារីម្នាក់ទៀតឈ្មោះ ងិន ចន្តា អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ម៉ូតូដែលចោរលួចទៅបាត់នោះ ម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CM-4996 ។ ប្រភពបានឲ្យដឹងទៀតថា ម៉ូតូសរុបដែលចោរធ្វើសកម្មភាពលួចយកទៅបាត់ ម៉ាក ហុងដា សេ១២៥ ចំនួន៦គ្រឿង ម៉ាក វ៉េវអុី ពណ៌ស ១គ្រឿង ។

ប្រភពបន្តថា មុនកើតហេតុ បន្ទប់កន្លែងទុកដាក់ម៉ូតូ ចាក់សោទ្វាររួចរាល់ហើយ នាំគ្នាចូលសម្រាកតាមបន្ទប់រៀងៗខ្លួន នៅយប់ថ្ងៃទី១ ខែឧសភា មុនកើតហេតុ លុះរហូតដល់វេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២ មានកម្មករជាជនរងគ្រោះដើរចេញមកក្រៅ ឃើញបន្ទប់កន្លែងដាក់ម៉ូតូ បានបើកទ្វារ ក៏អើតមើលម៉ូតូ ប៉ុន្តែម៉ូតូបានបាត់អស់រលីង មួយគ្រឿងពុំសល់ផង ទើបស្រែកប្រាប់ អ្នកនៅបន្ទប់ក្បែរ ខាង ផ្អើលឆោឡោ ទាំងកណ្តាលរាត្រី ហើយនាំគ្នាស្វែងរកអស់មួយយប់នៅតែមិនឃើញ។ លុះរហូតដល់ព្រឹកឡើង ទើបជនរងគ្រោះ នាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅជាបន្តបន្ទាប់ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវករណីចោរលួចម៉ូតូ ៧គ្រឿង ក្នុងទីតាំងតែមួយ គ្មានសល់ ៕

image1

image2

image3

ដោយ៖ សុខាសែនជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print