ជនសង្ស័យ៤នាក់ត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កំលាំងអត្តរាគមន៍ខណ្ឌសែនសុខចាប់ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធរក្សាទុកនូវគ្រឿងញៀនខុសច្បាប់។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ នៅផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យទី១-ឈ្មោះ ហុង ប៑ុនធឿន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ទី២-ឈ្មោះ ញិប សុភាព ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិទ្រាសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទាំង២នាក់នេះជិះម៉ូតូសេ១២៥ សេរី​២០១៤​ ពាក់ស្លាកលេខភ្នំពេញ 1CL-6219 ដកហូតថ្នាំញៀនប្រភេទក្រាមសថ្លា១កូនថង់តូច។ ទី៣-ឈ្មោះសួន សុភារម្យ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ និងទី៤-ឈ្មោះ តាន់ សារ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ទាំង២នាក់ជិះម៉ូតូសេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BS-2583 ដកហូតថ្នាំញៀនប្រភេទក្រាមសថ្លា២កូនថង់តូច។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យខាងលើខណៈដែលកម្លាំងអត្តរាគមន៍ខណ្ឌសែនសុខសហការជាមួយកម្លាំងចរាចរណ៍ខណ្ឌដាក់គោលដៅត្រួតពិនិត្យបទល្មើសចរាចរណ៍នៅចំណុចខាងលើស្រាប់តែឃើញជនសង្ស័យទាំង៤នាក់ខាងលើជិះម៉ូតូ២គ្រឿងឌុបគ្នាដោយគ្មានពាក់មួកសុវតិ្តភាពត្រឹមត្រូវក៍ហៅត្រួតពិនិត្យក៍ឃើញមានលាក់ទុកថ្នាំញៀនប្រភេទក្រាមសថ្លាជាប់និងខ្លួនក៍ឃាត់យកមកសាកសួរតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពថា ថ្នាំខាងលើជារបស់ពួកខ្លួនពិតប្រាកដមែនដោយពួកខ្លួនបានទិញនៅម្លុកមុខមន្ទីពេទ្យព្រះកុសុមៈគោលបំណងយកទៅប្រើប្រាស់ប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់បានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដោះស្រាយតាមនិតិវិធី៕

20160502003446

20160502003447

20160502003451

ដោយ៖ តុង សីហា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print