បទអត្ថាធិប្បាយ៖ បោកប្រជាពលរដ្ឋមិនគ្រប់គ្រាន់ហើយ ថែមទាំងដាក់លិខិតមិនមានមូលដ្ឋានថ្វាយព្រះមហាក្សត្រទៀត

ចែករំលែក៖

តាមរយៈលិខិតទូលថ្វាយព្រះមហាក្សត្រ តំណាងរាស្រ្តបក្សប្រឆាំងបានលើកឡើង ពីការចាប់ខ្លួន អ្នកនយោបាយ សកម្មជនការពារបរិស្ថាន សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្ត និងមានការរឹត ត្បិតអង្គការសង្គមស៊ីវិល និងសហជីពតាមរយៈច្បាប់អង្គការ ការគំរាមកំហែងមន្រ្តីសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន។ គណបក្សប្រឆាំងបានចាត់ទុកថា ករណីទាំងនេះបណ្តាលឲ្យស្ថានការណ៍ នយោបាយនៅកម្ពុជាបច្ចុប្បន្នមាន «សភាពកាន់តែធ្ងន់ធ្ងរទៅៗ ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលធានាដោយរដ្ឋម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា»។

សារក្នុងលិខិតខាងលើនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាចាត់ទុកថា គឺជា ការចោទប្រកាន់ មួលបង្កាច់ ដោយខ្វះការទទួលខុសត្រូវរបស់ក្រុមអ្នកតំណាងរាស្ត្រនៃគណបក្ស សង្គ្រោះជាតិ ទៅលើរាជរដ្ឋាភិបាលកម្ពុជាថា បានប្រើអំណាចដោយបំពានទៅលើអ្នកទាំងនោះ តាមរយៈការចាប់ខ្លួន ការនាំខ្លួន ការឃុំខ្លួន និងការប្ដឹងផ្ដល់ជាដើម។

តើការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ជុំវិញចំណាត់ការតាមចាប់ខ្លួនមន្រ្តីបក្សប្រឆាំង សង្គមសីវិល និងអ្នកវិភាគសង្គមមួយចំនួន បង្ហាញឲ្យឃើញថា ជាការវិលត្រឡប់ទៅរកស្ថាន ភាព នយោបាយដ៏អាក្រក់ ឬមួយជាការពង្រឹងនីតិរដ្ឋ?

ក្នុងបរិបទសង្គមបច្ចុប្បន្ន ការពង្រឹងនីតិរដ្ឋ គឺជាកាតព្វកិច្ចដាច់ខាតរបស់រាជរដ្ឋាភិបាលស្រប ច្បាប់ ដែលមិនអនុញ្ញាតឲ្យជនល្មើសណា ក្រុមណា ពូជសាសន៍ណាមកបង្អាក់ រំខាន ឬបំផ្លាញ ដំណើរការនេះបានឡើយ។ បុគ្គលណា ក្រុមណា ឬពូជសាសន៍ណាក៏ដោយ ដែលឋិតនៅលើ បូរណភាពដែនដីរបស់កម្ពុជា ត្រូវឋិតនៅក្នុងវិសាលភាពនៃអំណាចច្បាប់ និងសមត្ថកិច្ចរបស់ កម្ពុជា។ ជាក់ស្ដែងការចាប់ខ្លួនមនុស្សដែលប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ ក្នុងនោះមានតំណាង រាស្រ្តបក្សប្រឆាំង និងមន្រ្តីសង្គមស៊ីវិល និងមានការប្តឹងផ្តល់អ្នកវិភាគសង្គមមួយចំនួនពីបទបរិហារ កេរ្តិ៍ ជាចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច និងការអនុវត្តច្បាប់របស់ស្ថាប័ន តុលាការដែល ជាស្ថាប័នឯករាជ្យ ជាឆន្ទានុសិទ្ធិរបស់ចៅក្រម និងគ្មានស្ថាប័នណាមួយជ្រៀតជ្រែក ឬបង្គាប់ បញ្ជា នូវដំណើរការយុត្តិធម៌នេះបានទ្បើយ។ នៅក្នុងរបបប្រជាធិបតេយ្យ ពលរដ្ឋត្រូវតែគោរព ច្បាប់ និងមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។ ចំណុចនេះក៏ត្រូវបានចែងផងដែរ នៅក្នុងរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបាន កំណត់ថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខ ច្បាប់។

តើនីតិរដ្ឋទាល់តែច្បាប់ការពារអំពើល្មើស និងអំពើអនាចាររបស់ពួកក្រុមប្រឆាំង ឬយ៉ាងណា? ប្រសិនជាគ្រប់សកម្មជនប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលបានប្រព្រឹត្តអំពើល្មើសផ្សេងៗ បង្កជា បញ្ហាប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ហើយជនទាំងនោះសុទ្ធតែត្រូវបានរួចខ្លួនពីសំណាញ់ច្បាប់ ទើបហៅថា សង្គមប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឬ? តើមានច្បាប់ណាមួយដែលហាមប្រាម រូបវន្តបុគ្គល ឬនីតិបុគ្គល មិនឲ្យប្តឹង នៅពេលមានការបំពានណាមួយ?

ជាក់ស្ដែង ការចាប់ខ្លួនលោក អ៊ុំ សំអាន ស្ថាប័នមានសមត្ថកិច្ចបានអនុវត្តយ៉ាងត្រឹមត្រូវតាម នីតិវិធី  ពីព្រោះបន្ទាប់ពីមានការចាប់ និងឃុំខ្លួន គេបានដឹងថា អយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ និងចៅក្រម ក៏បានធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភារួចហើយដែរ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៦ កន្លងទៅនេះ។ ជាងនេះទៅទៀត នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៦ នោះ រដ្ឋសភាក៏បានអនុម័តឲ្យក្រសួងមានសមត្ថកិច្ចបន្តនីតិវិធីចោទប្រកាន់ចាប់ខ្លួន ឃាត់ខ្លួន ឃុំខ្លួន លោក អ៊ុំ សំអាន ផងដែរ។

ដោយឡែកសំណុំរឿងលោក សម រង្ស៊ី   គឺជាប់ពាក់ព័ន្ធនឹងបទ «បរិហាកេរ្តិ៍សាធារណៈ និងញុះញង់ ឲ្យមានការរើសអើង» កំពុងនិរទេសខ្លួននៅក្រៅប្រទេស គេចពីការចាប់ខ្លួន។ ចំណែក លោក កឹម សុខា កំពុងប្រឈមនឹងពាក្យបណ្តឹងមួយចំនួន ទាក់ទងនឹងសំឡេងខ្សែអាត់ដែលបានសន្ទនា ជាមួយស្រីកំណាន់ ហើយលោកអាចប្រឈមនឹងការចាប់ខ្លួនផងដែរ។ ចំពោះ លោក អ៊ូ វីរៈ ជាប់បណ្តឹង «ចេតនាបំផ្លើស ទម្លាក់កំហុសដោយអសុទ្ធចិត្ត ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស កិត្តិស័ព្ទនិងជាការបរិហារកេរ្តិ៍ជាសាធារណៈ និងបានបំពានទៅនឹងមាត្រា ៣០៥ នៃក្រមព្រហ្ម ទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»។

ចំពោះករណី ACU កោះហៅមន្រ្តីសង្គមស៊ីវិលដើម្បីសាកសួរ ដោយមានតម្រុយពីការសូកប៉ាន់ សាក្សី បន្ទាប់ពីកញ្ញា ស្រីមុំ បានសរសេរលិខិតចំហមួយ ដោយលើកឡើងថា មន្រ្តីសង្គមស៊ីវិល មួយចំនួនបានបង្ខំនាងឲ្យផ្តល់ចម្លើយក្លែងក្លាយ នៅពេលចូលឆ្លើយបំភ្លឺនៅតុលាការ។ ការដាក់ លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ដោយបានទូលថ្វាយបំភ័ន្ត បំផ្លើស បំភ្លៃពីស្ថានការណ៍នយោបាយពិតនៅកម្ពុជា នឹងស្នើសុំព្រះរាជអន្តរាគមន៍ឲ្យបន្ថយកម្តៅនយោបាយ ស្អីគេនោះ គឺមានតម្លៃស្មើទៅនឹងការជំរុញឲ្យកម្ពុជាដើរថយក្រោយ ឬបោះបង់ការពង្រឹងនីតិរដ្ឋ និងកិច្ចប្រឆាំងនឹងវប្បធម៌និទ្ទណ្ឌភាព ឬមួយកំពុងបង្កើននូវភាពអនាធិបតេយ្យប្រឆាំង នឹង សន្តិ​សុខ សណ្តាប់ធ្នាប់ និងភាពសុខដុមរមនារបស់កម្ពុជា។

ដូច្នេះ ល្មមដល់ពេលដែលបក្សប្រឆាំង និងសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំង បញ្ឈប់វប្បធម៌ លាបពណ៌ បញ្ចប់នយោបាយប្រជាភិថុតិ បោកប្រាស់ប្រជាពលរដ្ឋ ក៏ដូចការធ្វើលិខិតគ្មានមូល​ដ្ឋានជាក់លាក់ទូលថ្វាយព្រះមហាក្សត្រតទៅទៀត ព្រោះទាំងព្រះមហាក្សត្រ និងប្រជាពលរដ្ឋ សុទ្ធតែបានដឹងពីស្ថានការណ៍ជាក់ស្តែងនៅកម្ពុជា រួចអស់ទៅហើយ៕

...

ដោយ៖ នគរដ្រេហ្គន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print