កូរ៉េខាងជើង ទទួលបានការលើកលែងទណ្ឌកម្ម ដើម្បីជួយទប់ស្កាត់កង្វះស្បៀងអាហារ

ចែករំលែក៖

អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានបើកភ្លើងខៀវឱ្យបរទេសផ្តល់ជំនួយជាបន្ទាន់ក្នុងវិស័យកសិកម្ម ក្នុងពេលដែលកូរ៉េខាងជើងកំពុងតែជួបផលលំបាកដោយសារតែការឆ្លងរាលដាលកូវីដ -១៩ ។

តាមគេហទំព័ររបស់ (FAO) បានផ្សាយថា អង្គការនេះមានតួនាទីជួយដោះស្រាយគ្រោះអត់ឃ្លាននៅលើពិភពលោក ទទួលបានការលើកលែងទណ្ឌកម្មអន្តរជាតិក្នុងការដឹកជញ្ជូនស្បៀងអាហារ គ្រឿងម៉ាស៊ីនសម្រាប់វិស័យកសិកម្ម។
អង្គការ(FAO)មានរយៈពេលរហូតដល់ថ្ងៃទី៦ខែឧសភាឆ្នាំ ២០២៣ សម្រាប់ផ្តល់ជំនួយដល់កូរ៉េខាងជើងដើម្បីធានាដល់សន្តិសុខស្បៀងអាហារ តាមរយៈបង្កើនសមិទ្ធផលក្នុងវិស័យកសិកម្ម ទប់ទល់ជាមួយគ្រោះធម្មជាតិ។
នៅថ្ងៃទី១៧ខែឧសភា កូរ៉េខាងជើង បានប្រកាសថា មានករណីគ្រុនក្តៅ២៧០ពាន់នាក់ ធ្វើឱ្យចំនួនអ្នកក្តៅខ្លួនកើនឡើងជាង១,៤លាននាក់ ។ បច្ចុប្បន្ននៅមានអ្នកជំងឺ ជាង៦៦៣ពាន់នាក់កំពុងព្យាបាល៕ ដោយធីរីណា


រូប​ថត​ :​ NK News

...

រូប​ថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print