ក្រសួងអប់រំយុវជននិងកីឡា ធ្វើសិក្ខាសាលាស្តីពីភាពជាអ្នកនាំពាក្យ និងព័ត៌មានអប់រំ

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្តីពីភាពជាអ្នកនាំពាក្យ និងព័ត៌មានអប់រំ ជូនដល់បុគ្គលិកអប់រំ ក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា រាជធានីខេត្តទាំង២៥ សរុបចំនួន ៨០នាក់ និងចូលរួមតាមប្រព័ន្ធអនឡាញចំនួន៥០នាក់។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានឯកឧត្តម លោក លោកស្រី មកពីនាយកដ្ឋានដែលពាក់ពន្ធ័មួយចំនួនទៀត។
កម្មវិធីសិក្ខាសាលានេះបានប្រព្រឹត្តធ្វើឡើង នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅអគាររដ្ឋបាលចៅពញាហុក ។

លោក យក់ ង៉ុយ បានមានប្រសាសន៍ថា សិក្ខាសាលានេះមានសារសំណាស់ ក្នុងការផ្តល់នូវចំណេះដឹងដល់បុគ្គលិកអប់រំឱ្យមានជំនាញ បំណិន និងវិធីសាស្រ្តក្នុងការឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន និងមានជំនាញក្នុងការសរសេរព័ត៌មានអប់រំ នៅក្នុងបណ្តាញសង្គមហ្វេសបុក ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ដោយឈរលើទស្សនៈគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្ថាប័ន ក្នុងការបកស្រាយវិជ្ជមាន និងចំគោលដៅ ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រទេសជាតិ។

លោកបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់នៅក្នុងវគ្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវយកចិត្តទុកដាក់សិក្សាស្វែងយល់នូវខ្លឹមសារ ឱ្យបានស៊ីជម្រៅ ដើម្បីជាទុនក្នុងការពង្រឹង និងពង្រីកសមត្ថភាពពុទ្ធិ ជាមូលដ្ឋាន ក្នុងការនាំពាក្យ ការប្រមូលចងក្រងផ្តល់ព័ត៌មាន និងការបកស្រាយព័ត៌មាន ដែលពាក់ពន្ធ័នឹងអង្គភាពរបស់ខ្លួន ទាន់ពេលវេលា៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print