ក្លិបតោខៀវ Chelsea អាចនឹងចូលរួមការប្រជែងដើម្បីចុះហត្ថលេខាលើកីឡាករ Robert Lewandowski បើទោះបីជាខ្សែប្រយុទ្ធ Bayern Munich ពេញចិត្តក្នុងការផ្ទេរទៅ Barcelona នៅរដូវក្តៅនេះក៏ដោយ។
អនាគតរបស់ Lewandowski ស្ថិតក្នុងបរិយាកាសបន្ទាប់ពីគាត់បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនចង់បន្តកិច្ចសន្យាជាមួយក្លិប Bayern Munichគាត់ដែលនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ២០២៣។ កីឡាករអន្តរជាតិប៉ូឡូញរូបនេះចាប់អារម្មណ៍ក្នុងការលេងនៅប្រទេសអេស្ប៉ាញជាយូរមកហើយ ហើយប្រភពជាច្រើនបានបង្ហាញថា គាត់បានយល់ព្រមដោយពាក្យសំដីជាមួយ Barcelona ដែលកំពុងធ្វើការដើម្បីចុះហត្ថលេខាលើគាត់។Bayern Munich ទទូចថា Lewandowski មិនមែនសម្រាប់លក់ទេ ហើយពួកគេនឹងរក្សាគាត់រហូតដល់កិច្ចសន្យារបស់គាត់ផុតកំណត់ ដែលបង្កើនការរំពឹងទុករបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះដែលចាកចេញពីម្ចាស់ជើងឯកអាឡឺម៉ង់ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន។ គេនៅតែត្រូវមើលថាតើ Bayern Munich សម្រេចចិត្តថា វាល្អបំផុតក្នុងការទទួលបានតម្លៃខ្លួនសម្រាប់កីឡាករវ័យ៣៣ឆ្នាំរូបនេះឬទេ? មានការអះអាងថា ពួកគេស្ទាក់ស្ទើរក្នុងការលក់ទៅ Barcelona ដោយសារក្លិបកំពុងងើបចេញពីរយៈពេលហិរញ្ញវត្ថុដ៏លំបាក ហើយអាចនឹងពិបាកក្នុងការចំណាយលើតួលេខសមរម្យសម្រាប់កីឡាករដែលមានទម្រង់លេងរបស់ Lewandowski។ប្រសិនបើការចរចាររវាងក្លិបនៅតែពិបាក ក្តីសង្ឃឹមរបស់ Lewandowski ក្នុងការផ្លាស់ទៅអេស្ប៉ាញនឹងមានភាពស្រពិចស្រពិល។ Real Madrid មិនមែនជាជម្រើសទេ ដោយមាន Karim Benzema ហើយកំពុងជំរុញឱ្យចុះហត្ថលេខាលើ Kylian Mbappe ពី Paris Saint-Germain វិញ។Lewandowski ដែលបានជួយ Bayern Munich ឈ្នះ Champions League នៅឆ្នាំ២០២០ នៅតែអាចត្រូវបានគេបង្ខំឱ្យពិចារណាទៅPremier League។ គាត់មិនប្រាកដក្នុងការលេងនៅអង់គ្លេសទេ ប៉ុន្តែគេយល់ថា Chelsea កំពុងតែយកចិត្តទុកដាក់ចំពោះការផ្ទេរនេះ ដោយលោក Thomas Tuchel គឺជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះ Lewandowski ដែលបានស៊ុតបញ្ចូលទីបាន៣៤៣គ្រាប់ចាប់តាំងពីចូលរួមជាមួយក្រុម Bayern Munich ក្នុងឆ្នាំ២០១៤ ហើយនឹងចូលចិត្តនាំយកគាត់មក Chelsea កាលពីរដូវក្តៅមុន។
ឱកាសរបស់ Chelsea ក្នុងការចុះហត្ថលេខាលើ Lewandowski មានតិចតួចនៅពេលនេះ។ ពួកគេមិនអាចទិញ ឬលក់កីឡាករបានទេ រហូតទាល់តែក្រុមហ៊ុនរបស់ Todd Boehly ទិញក្លិបពីមហាសេដ្ឋី Roman Abramovich។ បន្ទាប់មកវានឹងគួរឱ្យចាប់អារម្មណ៍ក្នុងការមើលថា តើ Chelsea មានសមត្ថភាពចំណាយប៉ុន្មាន? ពួកគេនឹងត្រូវលះបង់ថវិកាដើម្បីរៀបចំខ្សែការពាររបស់ពួកគេ ដោយ Andreas Christensen ចូលរួមជាមួយ Barcelona និង Antonio Rüdiger ធ្វើដំណើរទៅកាន់ Real Madrid ៕ (រូបភាព ៖ theguardian.com)