ភ្នំពេញ÷ ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២នេះលោកគុជ លី ប្រធានគណបក្សខ្មែរតែមួយបានចេញលិខិតចំហមួយដោយចោទ ៣សំណួរ ទៅកាន់ទណ្ឌិត សម រង្ស៊ី ជុំវិញការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោកប្រធាន បានចោទជាសំណួរចំនួន ៣ចំណុចទៅកាន់ទណ្ឌិត សម រង្ស៊ី ដែលធ្លាប់ប្រកាសថា ដេកផ្ទះឈ្នះឯង និងយុទ្ធនាការម្រាមដៃស្អាត កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តីទី៦ នៃរដ្ឋសភា ឆ្នាំ២០១៨។
លោក គុជ លី បានសរសេរនៅក្នុងលិខិតចំហនោះថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២២ ខាងមុខនេះ មានគណបក្សចំនួន១៧ បានចូលរួម ក្នុងនោះក៏មានគណបក្សភ្លើងទៀន ជាកម្មសិទ្ធិបញ្ញារបស់ទណ្ឌិត សម រង្ស៊ី បានចូលរួមផងដែរ។ លោកថា បើគណបក្សភ្លើងទៀនបានចូលរួមប្រកួតប្រជែងដែរនោះ លោកចោទសួរថា៖
ទី១, តើលោក សម រង្ស៊ី ហ៊ានយកពាក្យស្លោក “ដេកផ្ទះឈ្នះឯង និងយុទ្ធនាការម្រាមដៃស្អាត” ប្រើប្រាស់ម្តងទៀតនៅក្នុងការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥នេះ បានដែរឬទេ?
ទី២ គណបក្សភ្លើងទៀន បានចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណតិ្តទី៥។ នៅពេលមុនបោះឆ្នោតថាតើលោក សម រង្ស៊ី ហ៊ានទទួលស្គាល់(គជប) ត្រឹមត្រូវ និងយុត្តិធម៌ដែលឬទេ? ចុះនៅក្រោយបោះឆ្នោតថាតើលោក សម រង្ស៊ី នៅតែបន្តថា គជប ជាចោរលួចសន្លឹកឬក៏ គជប របស់បក្ស CPP មែនឬទេ?
ទី៣, គណបក្សចំនួន១៧ បានចូលរួម ថាតើលោក សម រង្ស៊ី នឹងចោទគណបក្សណាខ្លះជាអាយ៉ង និងគណក្សណាខ្លះចូលរួមបោះឆ្នោតបង្គ្រប់ទឹកនៅពេលខាងមុខនេះ?
គូរបញ្ជាក់ផងដែរថា គណបក្សភ្លើងទៀនបានចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ។ គណបក្សភ្លើងទៀនត្រូវបានសមាជិកថ្នាក់ក្រោមការហៅថាជារបស់បណ្ឌិតសមរង្ស៊ី ។ ដូច្នេះគណបក្សនេះគ្មានចំណែករបស់លោកកឹមសុខា នោះឡើយ ។ លោកកឹមសុខាគ្មានចំណែកទទួលខុសត្រូវឬរួមរស់នៅក្នុងគណបក្សភ្លើងទៀននោះឡើយ។ និយាយឲ្យខ្លីទៅវាច្បាស់ណាស់ថារវាងលោកកឹមសុខានិង ទណ្ឌិតសមរង្ស៊ីចែកចានចែកឆ្នាំងរួចរាល់ហើយ។
លោក គុជ លី បានបញ្ជាក់ថា គណបក្សខ្មែរតែមួយ បានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៃរដ្ឋសភា ឆ្នាំ២០១៨ នៅក្នុងចំណោមគណបក្សចំនួន២០ បានចូលរួម ហើយគណបក្សចំនួន១៩ ក៏បានទទួលរងគ្រោះដោយអយុត្តិធម៌បំផុតនូវវប្បធម៌លាបពណ៌ញុះញុង់ (ចោទគណបក្សនានាជាអាយ៉ង គណបក្សអំពិលអំពែក។ល។) និងបង្កើតវប្បធម៌ក្តិចត្រួយ តាមរយៈគំនិតជ្រុលនិយមរបស់លោក សម រង្ស៊ី ដោយប្រើល្បិចទុច្ចរិតនូវពាក្យស្លោក “ដេកផ្ទះឈ្នះឯង និងយុទ្ធនាការម្រាមដៃស្អាត” ក្នុងគោលបំណងបំផ្លាញទឹកចិត្តប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោត និងការបំផ្លាញលទិ្ធប្រជាធិបតេយ្យបែបខ្មែរនិយម ដែលបានរៀបចំដោយ គជប ឈរលើគោលការណ៍ ឯករាជ្យ អព្យាក្រឹត សេរី ត្រឹមត្រូវ យុត្តិធម៌ និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង។ សម្រាប់ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២៕
ប្រធានគណបក្សខ្មែរតែមួយលើកឡើង ៣សំណួរ ទៅទណ្ឌិត សម រង្ស៊ី សម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២
ភ្នំពេញ÷ ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២២នេះលោកគុជ លី ប្រធានគណបក្សខ្មែរតែមួយបានចេញលិខិតចំហមួយដោយចោទ ៣សំណួរ ទៅកាន់ទណ្ឌិត សម រង្ស៊ី ជុំវិញការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោកប្រធាន បានចោទជាសំណួរចំនួន ៣ចំណុចទៅកាន់ទណ្ឌិត សម រង្ស៊ី ដែលធ្លាប់ប្រកាសថា ដេកផ្ទះឈ្នះឯង និងយុទ្ធនាការម្រាមដៃស្អាត កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តីទី៦ នៃរដ្ឋសភា ឆ្នាំ២០១៨។
លោក គុជ លី បានសរសេរនៅក្នុងលិខិតចំហនោះថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២២ ខាងមុខនេះ មានគណបក្សចំនួន១៧ បានចូលរួម ក្នុងនោះក៏មានគណបក្សភ្លើងទៀន ជាកម្មសិទ្ធិបញ្ញារបស់ទណ្ឌិត សម រង្ស៊ី បានចូលរួមផងដែរ។ លោកថា បើគណបក្សភ្លើងទៀនបានចូលរួមប្រកួតប្រជែងដែរនោះ លោកចោទសួរថា៖
ទី១, តើលោក សម រង្ស៊ី ហ៊ានយកពាក្យស្លោក “ដេកផ្ទះឈ្នះឯង និងយុទ្ធនាការម្រាមដៃស្អាត” ប្រើប្រាស់ម្តងទៀតនៅក្នុងការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥នេះ បានដែរឬទេ?
ទី២ គណបក្សភ្លើងទៀន បានចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណតិ្តទី៥។ នៅពេលមុនបោះឆ្នោតថាតើលោក សម រង្ស៊ី ហ៊ានទទួលស្គាល់(គជប) ត្រឹមត្រូវ និងយុត្តិធម៌ដែលឬទេ? ចុះនៅក្រោយបោះឆ្នោតថាតើលោក សម រង្ស៊ី នៅតែបន្តថា គជប ជាចោរលួចសន្លឹកឬក៏ គជប របស់បក្ស CPP មែនឬទេ?
ទី៣, គណបក្សចំនួន១៧ បានចូលរួម ថាតើលោក សម រង្ស៊ី នឹងចោទគណបក្សណាខ្លះជាអាយ៉ង និងគណក្សណាខ្លះចូលរួមបោះឆ្នោតបង្គ្រប់ទឹកនៅពេលខាងមុខនេះ?
គូរបញ្ជាក់ផងដែរថា គណបក្សភ្លើងទៀនបានចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ។ គណបក្សភ្លើងទៀនត្រូវបានសមាជិកថ្នាក់ក្រោមការហៅថាជារបស់បណ្ឌិតសមរង្ស៊ី ។ ដូច្នេះគណបក្សនេះគ្មានចំណែករបស់លោកកឹមសុខា នោះឡើយ ។ លោកកឹមសុខាគ្មានចំណែកទទួលខុសត្រូវឬរួមរស់នៅក្នុងគណបក្សភ្លើងទៀននោះឡើយ។ និយាយឲ្យខ្លីទៅវាច្បាស់ណាស់ថារវាងលោកកឹមសុខានិង ទណ្ឌិតសមរង្ស៊ីចែកចានចែកឆ្នាំងរួចរាល់ហើយ។
លោក គុជ លី បានបញ្ជាក់ថា គណបក្សខ្មែរតែមួយ បានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៃរដ្ឋសភា ឆ្នាំ២០១៨ នៅក្នុងចំណោមគណបក្សចំនួន២០ បានចូលរួម ហើយគណបក្សចំនួន១៩ ក៏បានទទួលរងគ្រោះដោយអយុត្តិធម៌បំផុតនូវវប្បធម៌លាបពណ៌ញុះញុង់ (ចោទគណបក្សនានាជាអាយ៉ង គណបក្សអំពិលអំពែក។ល។) និងបង្កើតវប្បធម៌ក្តិចត្រួយ តាមរយៈគំនិតជ្រុលនិយមរបស់លោក សម រង្ស៊ី ដោយប្រើល្បិចទុច្ចរិតនូវពាក្យស្លោក “ដេកផ្ទះឈ្នះឯង និងយុទ្ធនាការម្រាមដៃស្អាត” ក្នុងគោលបំណងបំផ្លាញទឹកចិត្តប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោត និងការបំផ្លាញលទិ្ធប្រជាធិបតេយ្យបែបខ្មែរនិយម ដែលបានរៀបចំដោយ គជប ឈរលើគោលការណ៍ ឯករាជ្យ អព្យាក្រឹត សេរី ត្រឹមត្រូវ យុត្តិធម៌ និងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង។ សម្រាប់ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២៕
ដោយ៖ សូរិយា