សង្ស័យ​ញៀន​ថ្នាំហួស​កម្រិត​ ទាញកាំបិតបុ័ងតោកាប់យុវជនម្នាក់​ឱ្យ​របួស​ ​ត្រូវ​នគរបាល​ខណ្ឌ​បឹង​កេង​កង​ ចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​នគរបាល​ខណ្ឌ​បឹង​កេង​កង​ បានឃាត់ខ្លួនយុវជន​ម្នាក់​ជាមនុស្សញៀន​ថ្នាំ​ ទាញកាំបិតបុ័ងតោកាប់ទៅលើយុវជនម្នាក់​ បណ្ដាលឱ្យ​របួស​ ខណៈ​សង្ស័យ​មកពីប្រេីប្រាស់ហួសកម្រិតរហូតបាត់បង់ស្មារតី​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​នគរបាល​ខណ្ឌ​បឹង​កេង​កង​ នៅព្រឹកថ្ងៃពុធទី​១៨​ ខែឧសភា​ ឆ្នាំ​២០២២។

ជនសង្ស័យឈ្មោះ​ ប៊ុន សារ៉ាយ​ ហៅអាតឿ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៦អា ផ្លូវ៣៨៦ សង្កាត់បឹងកេងកងទី៣ មុខរបរ: មិនពិតប្រាកដ (មានសារធាតុញៀន)។ ចំណែក​ជនរងគ្រោះឈ្មោះ ប៉ូ សាវត្ត ភេទប្រុស អាយុ១៨ឆ្នាំ ​ជនជាតិខ្មែរ ទីលំ​នៅ ផ្ទះលេខ៣៦ ផ្លូវ៣៩០ ភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ: បុគ្គលិក(រោងពុម្ព)។

របាយការណ៍​ដដែល​ បានបន្តថា​ កាលពីវេលាម៉ោង​៤​ និង០៧នាទីរសៀល​ថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ២០២២ កម្លាំងជំនាញព្រហ្មទណ្ឌ សាហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ពីបទ៖ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(​​យកកាំបិតបុ័ងតោកាប់បណ្ដាលអោយរងរបួសស្រាល) នៅចំណុចមុខផ្ទះលេខ៣៦ផ្លូវ៣៩០ភូមិ ៤សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។

ចំណែក​វត្ថុតាងចាប់យក៖​ កាំបិតបុ័ងតោដងឈើមានប្រវែងប្រហែល0.33សង់ទីម៉ែត្រ​ ។

យោងតាម​ដំណើររឿងហេតុ៖​ នៅវេលាម៉ោង​កេីត​ហេតុ​ខាងលេីនេះ​ ជនសង្ស័យ​ បានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសចំដងខ្លួនខាងក្រោមក្លៀកផ្នែកខាងស្ដាំ(រងរបួលស្រាល)​ នៅចំណុចមុខផ្ទះលេខ៣៦ផ្លូវ៣៩០ភូមិ ៤សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ​បន្ទាប់មកសមត្តកិច្ចជំនាញ​ ជិះល្បាតប្រទះឃេីញក៏អន្ដរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកមកប៉ុសិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣តែម្ដង។

បច្ចុប្បន្នជនសង្ស័យ​ រួមនិងវត្ថុតាង ត្រូវ​បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print