តើ Frankfurt ឬ Rangers ជាអ្នកលើកពាន UEFA Europa League រដូវកាលនេះ?

ចែករំលែក៖

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League ដែលជាពានធំលំដាប់ទី២នៅអឺរ៉ុបនឹងត្រូវធ្វើឡើងនៅរាត្រីថ្ងៃពុធជាការជួបគ្នារវាងក្រុមខ្លាំងមកពីអាល្លឺម៉ង់ Eintracht Frankfurt និងក្រុមខ្លាំងមកពីស្កុតឡេនRangers ប៉ះគ្នានៅកីឡដ្ឋាន Estadio Ramón Sánchez Pizjuán ក្នុងទីក្រុង Sevilla ប្រទេសអេស្ប៉ាញ។

ក្រុម Frankfurt បានឈ្នះការប្រកួត Europa League ចុងក្រោយរបស់ពួកគេ ដោយបានយកឈ្នះក្រុម West Ham United ក្នុងលទ្ធផល នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បន្ទាប់ពីទទួលបានជ័យជំនះ ក្នុងជើងទី១ និងឈ្នះ ក្នុងការប្រកួតជើងទី២ខ្សែប្រយុទ្ធ Rafael Borréស្ថិតនៅលើតារាងអ្នករកគ្រាប់បាល់ក្នុងជ័យជម្នះវគ្គនោះក្រុមនេះមិនស្គាល់ចាញ់សោះក្នុងការប្រកួតលើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ (ឈ្នះ១ ស្មើ២) ចំណែកក្រុម Rangers បានឈ្នះការប្រកួត Europa League ចុងក្រោយ ដោយបានយកឈ្នះក្រុម RB Leipzig ក្នុងលទ្ធផល នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ពួក​គេ​បាន​យក​ឈ្នះ​ចាញ់​គ្រាប់​ក្នុង​ជើង​ទី​១ និងបាន​ទទួល​ជ័យ​ជម្នះ ក្នុង​ការ​ប្រកួតជើងទី២កីឡាករ James Tavernier, Glen Kamara, និង John Lundstram ជាអ្នករកបានគ្រាប់បាល់ក្នុងវគ្គនោះក្រុមមិនស្គាល់ចាញ់សោះក្នុងការប្រកួតលើកចុងក្រោយក្នុងការប្រកួតទាំងអស់ (ឈ្នះ៤ ស្មើ១) កីឡាករ Daichi Kamada របស់ក្រុម Frankfurt គឺជាកីឡាករលេចធ្លោក្នុងពានរង្វាន់ Europa League ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​រក​បាន​គ្រាប់​ដែល​ជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេទី​​ក្នុង​តារាង​ពិន្ទុ​នៃ​ការ​ប្រកួត​នេះ។ ចំណែកកីឡាករ Tavernier គឺជាខ្សែប្រយុទ្ធមុតស្រួចសម្រាប់ក្រុមRangers ដោយស៊ុតបញ្ចូលទីបាន៧គ្រាប់ក្នុងយុទ្ធនាការ Europa League បច្ចុប្បន្ន ខណៈដែលខ្សែការពារស្លាបរូបនេះបានរកឃើញសំណាញ់ច្រើនជាងកីឡាករផ្សេងទៀតនៅក្នុងការប្រកួតក្នុងឆ្នាំ២០២១២០២២ក្រុម Frankfurt បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួត Europa League ចំនួន១២គ្រាប់ ក្នុងរដូវកាលនេះ។ ក្រុមនេះមិនស្គាល់ចាញ់សោះក្នុងការប្រកួតក្នុងផ្ទះ Europa League រដូវកាលនេះ ដោយឈ្នះពីរ និងស្មើពីការប្រកួតចំនួននៅលើទឹកដីខ្លួនឯង។ រីឯក្រុម Rangers នឹងស្វែងរកជ័យជម្នះនៅក្នុងការប្រកួតនៅរដូវកាលនេះ ដោយស្មើ ចាញ់ និងឈ្នះតែក្នុងការប្រកួតក្រៅដី។ក្នុង​ការ​ប្រកួត​លើក​ចុង​ក្រោយ​ក្រុម Frankfurt ឈ្នះ ស្មើ​ និង​ចាញ់ក្រុមនេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី៨គ្រាប់ ខណៈគ្រាប់បាល់បញ្ចូល​ទី​ដំបូង​ក្នុង​ការ​ប្រកួត​ចំនួន២គ្រាប់​ក្នុង​ចំណោម​ការ​ប្រកួត​នោះភាគច្រើនកើតឡើងនៅក្នុងតង់ទី ចំណែកក្រុម Rangers ឈ្នះ​៤ ស្មើ​១ និង​ចាញ់​១ ក្នុង​៦​លើក​ចុង​ក្រោយ​ និងរកគ្រាប់បាល់​បញ្ចូល​ទី១៣គ្រាប់ ហើយគ្រាប់បាល់បញ្ចូលទីនេះគឺមាន៦គ្រាប់នៅតង់ទី១ និងរបូតគ្រាប់បាល់វិញ៥គ្រាប់ក្រុមទាំង២ក្នុងប្រវត្តិនៃការប្រកួតពានរង្វាន់ Europa League គឺមិនដែលជួបគ្នាទេ ខណៈដែលក្រុម Frankfurt ធ្លាប់ឈ្នះពានរង្វាន់នេះម្តង រីឯ Rangers មិនទាន់ស្គាល់រសជាតិឈ្នះពាននេះនោះទេ។ ក្រុមដែលលើកពានរង្វាន់ Europa League នឹងមានកៅអីស្វ័យប្រវត្តិទៅចូលរួមប្រកួត Champions League រដូវកាលក្រោយ បើទោះបីរដូវកាលនេះក្រុមនោះមិនមានកៅអីទៅលេងនៅរដូវកាលក្រោយក៏ដោយ។ ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី១៨ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ម៉ោងនៅកម្ពុជា

យោងតាមការចេញផ្សាយរបស់ asianbookie.com បានទស្សន៍ទាយថា ក្រុម Rangers គឺមានប្រៀបជាង ហើយអាចនឹងឈ្នះ ខណៈដែលការចេញផ្សាយរបស់ newsoccervista.com បានទស្សទ៍ទាយថា ក្រុមទាំង២គឺស្មើគ្នា ២ទល់២ ៕ (រូបភាព ៖ soccerway.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print