តើ Frankfurt ឬ Rangers ជាអ្នកលើកពាន UEFA Europa League រដូវកាលនេះ?

ចែករំលែក៖

ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League ដែលជាពានធំលំដាប់ទី២នៅអឺរ៉ុបនឹងត្រូវធ្វើឡើងនៅរាត្រីថ្ងៃពុធជាការជួបគ្នារវាងក្រុមខ្លាំងមកពីអាល្លឺម៉ង់ Eintracht Frankfurt និងក្រុមខ្លាំងមកពីស្កុតឡេនRangers ប៉ះគ្នានៅកីឡដ្ឋាន Estadio Ramón Sánchez Pizjuán ក្នុងទីក្រុង Sevilla ប្រទេសអេស្ប៉ាញ។

ក្រុម Frankfurt បានឈ្នះការប្រកួត Europa League ចុងក្រោយរបស់ពួកគេ ដោយបានយកឈ្នះក្រុម West Ham United ក្នុងលទ្ធផល ៣–១នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បន្ទាប់ពីទទួលបានជ័យជំនះ ២–១ ក្នុងជើងទី១ និងឈ្នះ ១–០ ក្នុងការប្រកួតជើងទី២។ ខ្សែប្រយុទ្ធ Rafael Borréស្ថិតនៅលើតារាងអ្នករកគ្រាប់បាល់ក្នុងជ័យជម្នះវគ្គនោះ។ ក្រុមនេះមិនស្គាល់ចាញ់សោះក្នុងការប្រកួត៣លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ (ឈ្នះ១ ស្មើ២) ។ចំណែកក្រុម Rangers បានឈ្នះការប្រកួត Europa League ចុងក្រោយ ដោយបានយកឈ្នះក្រុម RB Leipzig ក្នុងលទ្ធផល ៣–២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ពួក​គេ​បាន​យក​ឈ្នះ​ចាញ់១​គ្រាប់​ក្នុង​ជើង​ទី​១ និងបាន​ទទួល​ជ័យ​ជម្នះ ៣–១ ក្នុង​ការ​ប្រកួតជើងទី២។ កីឡាករ James Tavernier, Glen Kamara, និង John Lundstram ជាអ្នករកបានគ្រាប់បាល់ក្នុងវគ្គនោះ។ ក្រុមមិនស្គាល់ចាញ់សោះក្នុងការប្រកួត៥លើកចុងក្រោយក្នុងការប្រកួតទាំងអស់ (ឈ្នះ៤ ស្មើ១) ។កីឡាករ Daichi Kamada របស់ក្រុម Frankfurt គឺជាកីឡាករលេចធ្លោក្នុងពានរង្វាន់ Europa League ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​រក​បាន៥​គ្រាប់​ដែល​ជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេទី​៤​ក្នុង​តារាង​ពិន្ទុ​នៃ​ការ​ប្រកួត​នេះ។ ចំណែកកីឡាករ Tavernier គឺជាខ្សែប្រយុទ្ធមុតស្រួចសម្រាប់ក្រុមRangers ដោយស៊ុតបញ្ចូលទីបាន៧គ្រាប់ក្នុងយុទ្ធនាការ Europa League បច្ចុប្បន្ន ខណៈដែលខ្សែការពារស្លាបរូបនេះបានរកឃើញសំណាញ់ច្រើនជាងកីឡាករផ្សេងទៀតនៅក្នុងការប្រកួតក្នុងឆ្នាំ២០២១–២០២២។ក្រុម Frankfurt បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួត Europa League ចំនួន១២គ្រាប់ ក្នុងរដូវកាលនេះ។ ក្រុមនេះមិនស្គាល់ចាញ់សោះក្នុងការប្រកួតក្នុងផ្ទះ Europa League រដូវកាលនេះ ដោយឈ្នះពីរ និងស្មើ៤ពីការប្រកួតចំនួន៦នៅលើទឹកដីខ្លួនឯង។ រីឯក្រុម Rangers នឹងស្វែងរកជ័យជម្នះនៅក្នុងការប្រកួតនៅរដូវកាលនេះ ដោយស្មើ២ ចាញ់៤ និងឈ្នះតែ១ក្នុងការប្រកួតក្រៅដី។ក្នុង​ការ​ប្រកួត៦​លើក​ចុង​ក្រោយ​ក្រុម Frankfurt ឈ្នះ២ ស្មើ​៣ និង​ចាញ់១។ ក្រុមនេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី៨គ្រាប់ ខណៈគ្រាប់បាល់បញ្ចូល​ទី​ដំបូង​ក្នុង​ការ​ប្រកួត​ចំនួន២គ្រាប់​ក្នុង​ចំណោម​ការ​ប្រកួត​នោះភាគច្រើនកើតឡើងនៅក្នុងតង់ទី១។ ចំណែកក្រុម Rangers ឈ្នះ​៤ ស្មើ​១ និង​ចាញ់​១ ក្នុង​៦​លើក​ចុង​ក្រោយ​​ និងរកគ្រាប់បាល់​បញ្ចូល​ទី១៣គ្រាប់ ហើយគ្រាប់បាល់បញ្ចូលទីនេះគឺមាន៦គ្រាប់នៅតង់ទី១ និងរបូតគ្រាប់បាល់វិញ៥គ្រាប់។ក្រុមទាំង២ក្នុងប្រវត្តិនៃការប្រកួតពានរង្វាន់ Europa League គឺមិនដែលជួបគ្នាទេ ខណៈដែលក្រុម Frankfurt ធ្លាប់ឈ្នះពានរង្វាន់នេះម្តង រីឯ Rangers មិនទាន់ស្គាល់រសជាតិឈ្នះពាននេះនោះទេ។ ក្រុមដែលលើកពានរង្វាន់ Europa League នឹងមានកៅអីស្វ័យប្រវត្តិទៅចូលរួមប្រកួត Champions League រដូវកាលក្រោយ បើទោះបីរដូវកាលនេះក្រុមនោះមិនមានកៅអីទៅលេងនៅរដូវកាលក្រោយក៏ដោយ។ ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី១៨ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ម៉ោងនៅកម្ពុជា។

យោងតាមការចេញផ្សាយរបស់ asianbookie.com បានទស្សន៍ទាយថា ក្រុម Rangers គឺមានប្រៀបជាង ហើយអាចនឹងឈ្នះ ខណៈដែលការចេញផ្សាយរបស់ newsoccervista.com បានទស្សទ៍ទាយថា ក្រុមទាំង២គឺស្មើគ្នា ២ទល់២ ៕ (រូបភាព ៖ soccerway.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print